跳至正文
西哈努克省电视台 · 官方网站
登录

ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ៦៩ទីតាំង នៅខេត្តស្វាយរៀង បិទបណ្តោះអាសន្ន ក្នុងចំណោមស្ថានីយសរុប ២៥៦ទីតាំង

KPS99TV历史原文 · 暂无当前语言译文

ខេត្តស្វាយរៀង៖ បន្ទាប់ពីក្រសួងពាណិជ្ជកម្មបានកំណត់តម្លៃប្រេងឥន្ធនៈ និងតាមការណែនាំរបស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង អាជ្ញាធរខេត្តបានដាក់បញ្ជាឱ្យចុះតាមដាន និងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈទាំងអស់ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។

ក្រុមការងារអន្តរមន្ទីរ ដែលរួមមាន មន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង មន្ទីររ៉ែ និងថាមពល និងសាខា ក.ប.ប. ខេត្ត បានចុះត្រួតពិនិត្យស្ថានភាពស្តុក និងតម្លៃប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈ ក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ។

ជាលទ្ធផល ក្រុមការងារបានរកឃើញថា មានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ៦៩ទីតាំង បានបិទបណ្តោះអាសន្ន ដោយសារអស់ប្រេងក្នុងស្តុក ក្នុងចំណោមស្ថានីយសរុប ២៥៦ទីតាំង នៅទូទាំងខេត្តស្វាយរៀង។

បើតាមការឱ្យដឹងពី លោក ប៉ាត់ សាក់ ប្រធានស្តីទីមន្ទីររ៉ែ និងថាមពលខេត្តស្វាយរៀង បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ខេត្តស្វាយរៀងមានស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈសរុបចំនួន ២៥៦ស្ថានីយ ក្នុងនោះ រួមមាន ស្ថានីយប្រេងឥន្ធនៈចំនួន ២០២ស្ថានីយ ស្ថានីយឧស្ម័នឥន្ធនៈចំនួន ៩ស្ថានីយ និងស្ថានីយរួមប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈចំនួន ៤៥ស្ថានីយ។

ប្រធានមន្ទីរស្តីទីរូបនេះបានបន្ថែមថា បច្ចុប្បន្នមានស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ កំពុងដំណើរការ ចំនួន ១៨៧ស្ថានីយ ខណៈ ៣៨ស្ថានីយ បានផ្អាកដំណើរការដោយសារអស់ស្តុកប្រេង។ បន្ថែមពីនេះ មាន ២១ស្ថានីយ ផ្អាកបណ្តោះអាសន្នដោយស្ម័គ្រចិត្ត និង ១០ស្ថានីយ បានបិទដំណើរការទាំងស្រុង៕ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…