跳至正文
西哈努克省电视台 · 官方网站
登录

ព្រឹត្តិការណ៍ដើរដើម្បីសន្តិភាព ប្រមូលផ្តុំអ្នកចូលរួមជិត ១៧០០នាក់ ខណៈលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត លើកស្ទួយតួនាទីស្ត្រីក្នុងសង្គមសន្តិភាព

KPS99TV历史原文 · 暂无当前语言译文

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ដើរក្រោមប្រធានបទ «ដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា» ដែលរៀបចំឡើងក្នុងយុទ្ធនាការអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦។

ព្រឹត្តិការណ៍នេះបានចាប់ផ្តើមពីមុខ វត្តបទុមវតី ឆ្ពោះទៅកាន់ វត្តភ្នំ ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រជាពលរដ្ឋ មន្ត្រីរាជការ ស្ថាប័នពាក់ព័ន្ធ និងយុវជនប្រមាណ ១៧០០នាក់ ដែលបានរួមគ្នាបង្ហាញការគាំទ្រចំពោះការលើកកម្ពស់សន្តិភាព និងតួនាទីស្ត្រីក្នុងសង្គម។

ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបញ្ជាក់ថា សន្តិភាពមានន័យជ្រាលជ្រៅសម្រាប់គ្រប់មនុស្សទាំងអស់។ សម្រាប់ម្តាយម្នាក់ សន្តិភាពគឺជាពេលដែលអាចឱបកូនដោយគ្មានការភ័យខ្លាច និងរស់នៅក្នុងលំនៅឋានដោយសុវត្ថិភាព។ សម្រាប់ក្មេងស្រីម្នាក់ សន្តិភាពមានន័យថា មានឱកាសអភិវឌ្ឍខ្លួន ចូលរួមក្នុងសង្គមដោយគ្មានការរើសអើង និងទទួលបានការគោរពជាមួយក្តីសង្ឃឹមសម្រាប់អនាគត។ ចំណែកឯសម្រាប់គ្រួសារ សន្តិភាពគឺជាបរិយាកាសដែលពោរពេញដោយភាពសុខដុមរមនា ការគាំទ្រគ្នាទៅវិញទៅមក និងស្ថេរភាពដែលអនុញ្ញាតឱ្យកូនៗលូតលាស់ទៅជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។

លោកជំទាវបណ្ឌិតក៏បានរំលឹកថា កម្ពុជា ជាប្រទេសដែលផ្តល់តម្លៃខ្ពស់ដល់ស្ត្រី និងបានចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ចាប់តាំងពីឆ្នាំ ១៩៧៧ មក ដើម្បីគោរពដល់ការតស៊ូរបស់ស្ត្រីក្នុងការទាមទារសិទ្ធិ សេរីភាព និងសមភាព។

ក្នុងកម្រិតអន្តរជាតិ កម្ពុជាក៏ទទួលបានលទ្ធផលគួរឱ្យមោទនភាពផងដែរ ដោយជាប់ ចំណាត់ថ្នាក់ទី១៣ ក្នុងចំណោម ១១៨ ប្រទេស និង លេខ២ ក្នុងតំបន់អាស៊ាន ក្នុងការបញ្ជូនកងរក្សាសន្តិភាពស្ត្រី។ លើសពីនេះ កម្ពុជាក៏ត្រូវបានទទួលស្គាល់ថាជាប្រទេសនាំមុខមួយក្នុងតំបន់ ក្នុងការលើកកម្ពស់ការអនុវត្តរបៀបវារៈ «ស្ត្រី សន្តិភាព និងសន្តិសុខ»។

ព្រឹត្តិការណ៍ដើរនេះ មិនត្រឹមតែជាសកម្មភាពអបអរសាទរទិវាអន្តរជាតិនារីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីការរួមចំណែករបស់សង្គមទាំងមូល ក្នុងការកសាងសន្តិភាព ស្ថិរភាព និងអនាគតដ៏ប្រសើររួមគ្នាសម្រាប់ជាតិផងដែរ៕ ដោយ៖ KPS99TV

评论

正在加载评论…