跳至正文
西哈努克省电视台 · 官方网站
登录

រោងចក្រផលិតសំបកកង់រថយន្ដតម្លៃ៤៥០លានដុល្លារថ្មីមួយទៀតបានបង្កើតឡើងនៅខេត្តក្រចេះ

KPS99TV历史原文 · 暂无当前语言译文

រោងចក្រផលិតសំបកកង់រថយន្ដថ្មីមួយទៀតមានទំហំទុនវិនិយោគចំនួន៤៥០លានដុល្លារអាម៉េរិក បានបង្កើតឡើងនៅក្នុងទឹកដីខេត្ដក្រចេះ។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត និងពោះវៀនកង់ បានបង្កើតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ក្នុងទំហំទុនវិនិយោគ ៤៥០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣,០០០កន្លែង។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអបអរសាទរដល់ប្រជាពលរដ្ឋស្រុកស្នួល ខេត្តក្រចេះដែលទទួលបានគម្រោងវិនិយោគមួយនេះខណៈរោងចក្រផលិតសំបកកង់រថយន្តនេះ គឺជាគម្រោងទី៣ហើយ ដែលបានមកបោះទីតាំងវិនិយោគនៅក្នុងខេត្តក្រចេះ ហើយក៏ជារោងចក្រផលិតសំបកកង់រថយន្តទី៨ផងដែរ ដែលបានមកបោះទីតាំងវិនិយោគនៅក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្នកម្ពុជា មានរោងចក្រផលិតសំបកកង់រថយន្តចំនួន៨ បានបោះទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ នៃខេត្តស្វាយរៀង ព្រះសីហនុ និងខេត្តក្រចេះ។ រោងចក្រទាំងនោះ បាននិងកំពុងតែស្រូបយកវត្ថុធាតុដើមជាជ័រកៅស៊ូ ក្នុងស្រុកមួយចំនួនធំ ដែលអាចចាត់ទុកថា ជាការនាំចេញនៅនឹងកន្លែង។

បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម បានបញ្ជាក់ថា នៅឆ្នាំ២០២៥ ចំណូលលក់ជ័រកៅស៊ូក្នុងស្រុកមានចំនួនជាង ២២៣លានដុល្លារ។ កម្ពុជាមានផ្ទៃដីដាំកៅស៊ូសរុបចំនួន៤៤៨ ០៥១ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមាន៧៧ភាគរយ និងផ្ទៃដីថែទាំមាន ២៣ភាគរយ។ ចំណែករបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កម្ពុជាបានសម្រេចការនាំចេញសំបកកង់រថយន្ដក្នុងទំហំទឹកប្រាក់ ១ ៣៨០លានដុល្លារ កើនឡើង៥៧.៨៦% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…