跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជាទទួលរងគ្រោះដោយការទម្លាក់គ្រាប់បែកចង្កោមរបស់ទាហានសៀម ក្នុងអំពើឈ្លានពានចំនួន ២ លើក មានខេត្ត ៦ តាមព្រំដែន

KPS99TV历史原文 · 暂无当前语言译文

បើយោងតាមរបាយការណ៍ដែលបង្ហាញដោយឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ថា មានភូមិខ្មែរ ប្រមាណជិត ៤០០ ភូមិ នៃខេត្តតាមបន្ទាត់ព្រំដែន ចំនួន ៦ បានទទួលរងគ្រោះដោយការទម្លាក់គ្រាប់បែកចង្កោមរបស់ទាហានសៀម ក្នុងអំពើឈ្លានពានចំនួន ២ លើក មកលើបូរណភាពទឹកដីកម្ពុជា កាលពីឆ្នាំ ២០២៥។

ឯកឧត្តមមានប្រសាសន៍ដូចនេះ នៅក្នុងពិធីបើកសិក្ខាសាលាស្តីពី "គ្រាប់បែកចង្កោមប្រភេទថ្មី CMR M-Series" កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៦ នៅសាលសន្និសីទសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប។

ឯកឧត្តម ហេង រតនា បានបង្ហាញថា នៅក្នុងអំពើឈ្លានពានមកលើទឹកដីកម្ពុជាទាំង ២ លើក ទាហានថៃ បានប្រើប្រាស់គ្រាប់បែកចង្កោមបាញ់មកលើបូរណភាពទឹកដីកម្ពុជា ក្នុងនោះមានគ្រាប់បែកចង្កោម ៣ ប្រភេទសំខាន់ គឺ M42, M46 និង M85។ តាមលទ្ធផលស្រាវជ្រាវរបស់ក្រុមជំនាញអង្គភាព CMAC នៅតំបន់រងផលប៉ះពាល់តាមបណ្តោយព្រំដែនខ្មែរ-សៀម រួមមាន ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ រួមទាំងខេត្តសៀមរាបផងនោះ បានកំណត់តំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមចំនួនប្រមាណ ៣,៦០០ ពហុកោណ (ទីតាំង) មានផ្ទៃដីសរុបប្រមាណ ២,៣៦០ គីឡូម៉ែត្រក្រឡា។ គ្រាប់បែកចង្កោមទាំងនេះ ត្រូវបានបាញ់ផ្លោងមកលើភូមិឋានប្រជាពលរដ្ឋ ដីស្រែចម្ការ សាលារៀន មន្ទីរពេទ្យ តំបន់ស៊ីវិល និងទីតាំងកងទ័ពជាដើម។

ឯកឧត្តមបន្តថា ផ្អែកតាមលក្ខណៈបច្ចេកទេសនៃការស្រាវជ្រាវកំណត់អត្តសញ្ញាណតំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមប្រភេទស៊េរី (M) នេះ អាចធ្វើការសន្និដ្ឋានជំហានបឋមថា សៀមអាចប្រើប្រាស់គ្រាប់បែកចង្កោមកាំភ្លើងធំប្រភេទ 155 MM មានចំនួនប្រមាណ ១២០,០០០ ទៅ ១៣០,០០០ គ្រាប់ ដែលមានកូនគ្រាប់បែកចង្កោមប្រមាណពី ៦ លាន ទៅ ៧ លាន គ្រាប់។ ឯកឧត្តមបញ្ជាក់ថា ការស្រាវជ្រាវជាមូលដ្ឋាននេះ មិនទាន់បញ្ចប់ទាំងស្រុងនៅឡើយទេ។

សិក្ខាសាលាស្តីពី "គ្រាប់បែកចង្កោមប្រភេទថ្មី CMR M-Series" នេះ ប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៥-២៦ ខែមីនា ឆ្នាំ ២០២៦ ដោយមានមន្រ្តីជំនាញមកពីអង្គភាព CMAC និងអង្គការដៃគូអន្តរជាតិសំខាន់ៗ រួមមាន៖ អង្គការ NPA, អង្គការ Golden West និងអង្គការ APOPO។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការងារបច្ចេកទេសគ្រាប់បែកចង្កោមប្រភេទស៊េរី M ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមសៀមឈ្លានពាន៕ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…