跳至正文
西哈努克省电视台 · 官方网站
登录

ក្រសួងប្រកាសរើសក្របខ័ណ្ឌមន្រ្តីពន្ធនាគារ៤០នាក់បម្រើការនៅពន្ធនាគារខេត្តព្រះសីហនុ

历史原文 · 暂无当前语言译文

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានប្រកាសជ្រើសរើសក្របខ័ណ្ឌមន្រ្តីពន្ធនាគារ (ឋានន្តរស័ក្តិអនុរក្សថ្នាក់លេខ៣) ចំនួន ៤០នាក់ ស្រី៥នាក់សម្រាប់បម្រើការងារនៅពន្ធនាគារខេត្តព្រះសីហនុ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ដែលត្រូវបានរដ្ឋបាលខេត្តព្រះសីហនុ ផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។

ការប្រកាសជ្រើសរើសក្របខ័ណ្ឌមន្រ្តីពន្ធនាគារនេះ ធ្វើឡើងដោយយោងតាមលិខិតលេខ ២០៣០ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ។ 

ដោយឡែក ការផ្តល់ពាក្យប្រឡង នឹងអនុវត្តន៍ជារៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។ ចំណែក ថ្ងៃទទួលពាក្យក៏ធ្វើជារៀងរាល់ម៉ោងធ្វើការ ដោយអនុវត្តន៍ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥។ ទីកន្លែងផ្តល់ពាក្យនិងទទួលពាក្យនៅសាលាខេត្តព្រះសីហនុ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…