跳至正文
西哈努克省电视台 · 官方网站
登录

ករណីមន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺ២រូបទារលុយ១៥០០ដុល្លារពីរោងចក្រពេលនេះមន្ត្រីជំនាញចុះស៊ើបរកការពិត

KPS99TV历史原文 · 暂无当前语言译文

បន្ទាប់ពីរដ្ឋមន្រ្តីបរិស្ថានប្រកាសបើកការស្រាវជ្រាវលើករណីមន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺទារលុយ១៥០០ដុល្លារពីរោងចក្រដំណាប់ស្វាយ១កន្លែងនៅស្រុកភ្នំស្រួចជាថ្នូរនឹងការធ្វើរបាយការណ៍មិនល្អ។ ពេលនេះ មន្ត្រីជំនាញនៃក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ បានចុះពិនិត្យស្រាវជ្រាវនិងស៊ើបអង្កេតលើករណីនេះហើយ។ ក្នុងនោះមន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺ២រូប សង្ស័យបានទទួលប្រាក់៦០០ដុល្លារ ពីរោងចក្រដំណាប់ស្វាយនៅខេត្តកំពង់ស្ពឺ។

មន្រ្តីនៃក្រសួងបរិស្ថាន បានចុះដល់ទីតាំងរោងចក្រខ្នាតតូចកែឆ្នៃដំណាប់ស្វាយនោះ ឈ្មោះ ហុង ចេងហ្វាង ហើយបានសួរនូវសំណួរស៊ើបអង្កេតជាច្រើន ដើម្បីស្វែងរកការពិត និងរកភាពស្អាតស្អំជូនភាគីម្ចាស់ក្រុមហ៊ុននិងភាគីមន្ត្រីបរិស្ថានខេត្ត។ ការចុះស៊ើបអង្កេតនៅទីតាំងរោងចក្រនេះ ធ្វើឡើងបន្ទាប់ពីឃើញមានការផ្សព្វផ្សាយថា មន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺ បានទារលុយពីរោងចក្រចំនួន ១ ៥០០ដុល្លារ ជាថ្នូរនឹងការធ្វើរបាយការណ៍វាយតម្លៃមិនល្អលើការងារគ្រប់គ្រងសំណល់រឹង រាវ ក្នុងរោងចក្រ ប៉ុន្តែក្រោយមកបានព្រមព្រៀងគ្នាត្រឹម ៦០០ដុល្លារ។

ជុំវិញករណីនេះ  មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបានបដិសេធ និងច្រានចោល ដោយចាត់ទុកការផ្សព្វផ្សាយនោះគ្មានមូលដ្ឋានត្រឹមត្រូវច្បាស់លាស់ក្នុងចេតនាញុះញង់ធ្វើឱ្យសាធារណជនមានការយល់ច្រឡំ។ ប៉ុន្តែករណីនេះ ឯកឧត្តមរដ្ឋមន្រ្តីបរិស្ថាន ថានឹងគ្រោងបញ្ជូនសំណុំរឿងទៅកាន់តុលាការ ឬអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបើកការស្រាវជ្រាវ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…