跳至正文
西哈努克省电视台 · 官方网站
登录

“នគរសង្ក្រាន្ត” ភ្នំពេញ បើកឆាកថ្ងៃនេះ អបអរសាទរចូលឆ្នាំថ្មីឆ្នាំមមី ជាមួយកម្មវិធីវប្បធម៌សម្បូរបែបរយៈពេល៦ថ្ងៃ

KPS99TV历史原文 · 暂无当前语言译文

ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ ចាប់ផ្តើមជាផ្លូវការនៅថ្ងៃនេះ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩–២៥៧០ គ.ស.២០២៦។ តាមប្រពៃណី ទេវតាឆ្នាំថ្មី ព្រះនាម «រាក្យសាទេវី» នឹងយាងចុះនៅវេលាម៉ោង ១០:៤៨ នាទីព្រឹក ថ្ងៃទី១៤ ខែមេសា ខណៈថ្ងៃទី១៥ ខែមេសា ជាវារៈវ័នបត និងថ្ងៃទី១៦ ខែមេសា ជាថ្ងៃឡើងស័ក។

ក្នុងឱកាសដ៏មានអត្ថន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រៀបចំព្រឹត្តិការណ៍យ៉ាងអធិកអធម រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅតំបន់សំខាន់ៗជាច្រើន រួមមាន វត្តភ្នំ និងបរិវេណជុំវិញ សួនច្បារវឌ្ឍនៈ អតីតទីលានប្រជាធិបតេយ្យ ស្ពាននាគភ្លោះ ផ្លូវថ្មើរជើងចតុមុខ (Walk Street) ព្រមទាំងកម្មវិធីអមនៅតំបន់បាសាក់លែន និងផ្សារទួលទំពូង។

ព្រឹត្តិការណ៍នេះផ្តល់ជូនកម្មវិធីសម្បូរបែប រួមមាន ពិធីទទួលទេវតាឆ្នាំថ្មី ដង្ហែក្បួននគរសង្ក្រាន្ត ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ ការសម្តែងសិល្បៈវប្បធម៌បែបបុរាណ និងសម័យ ល្បែងប្រជាប្រិយ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក។

ជាពិសេស ក៏មានការបើកដំណើរការផ្លូវថ្មើរជើងចតុមុខ (Walk Street) រយៈពេល ៦ថ្ងៃ ដើម្បីបង្កើនភាពរស់រវើកក្នុងរាជធានី ទាក់ទាញភ្ញៀវទេសចរ និងលើកស្ទួយអត្តសញ្ញាណវប្បធម៌ខ្មែរ៕

ដោយ៖ សុខ ស៊ីណាន

评论

正在加载评论…