យ៉ាងហោចណាស់មនុស្ស៦នាក់បានស្លាប់បាត់បង់ជីវិត និង១៤នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ត្រូវនឹងចូលឆ្នាំថ្ងៃទី២។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។
បើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ (ចូលឆ្នាំថ្ងៃទី២) បានកើតឡើងចំនួន ៩លើក (យប់ ៤លើក) បណ្តាលឱ្យមនុស្សស្លាប់ ៦នាក់ (ស្រី ២នាក់)និងរងរបួសសរុប ១៤នាក់ (ស្រី ៧នាក់)។
ក្នុងចំណោមអ្នករងរបួសទាំង១៤នាក់ រួមមាន អ្នករងរបួសធ្ងន់ ៩នាក់ (ស្រី ៣នាក់) និងរងរបួសស្រាល ៥នាក់ (ស្រី ៤នាក់) និងមិនពាក់មួកសុវត្ថិភាព ១៤នាក់ (យប់ ៤នាក់)។
របាយការណ៍ដដែល បញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៥លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ៣នាក់, របួសស្រាល ២នាក់), បត់គ្រោះថ្នាក់ ១លើក (ស្លាប់ម្នាក់, របួសធ្ងន់ ២នាក់), មិនប្រកាន់ស្តាំ ២លើក (ស្លាប់ម្នាក់, របួសធ្ងន់ ៣នាក់ ) និងស្រវឹង ១លើក (ស្លាប់ម្នាក់, របួសធ្ងន់ម្នាក់, របួសស្រាល ៣នាក់)៕
ដោយ៖ ង៉ែត ពិសាន្ត


