跳至正文
西哈努克省电视台 · 官方网站
登录

ផ្លូវសំខាន់ពីរខ្សែ បានបង្កើតបណ្តាញដឹកជញ្ជូនប្រទាក់ក្រឡា ភ្ជាប់ទៅតំបន់ឧស្សាហកម្មខេត្តព្រះសីហនុ

历史原文 · 暂无当前语言译文

ផ្លូវខេត្តលេខ ១៤៦B និងផ្លូវខេត្តលេខ ១៤៨ បានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជាលើកកម្ពស់ការតភ្ជាប់ខេត្តភាគនិរតីនេះ ឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នា និងកាន់តែងាយស្រួលក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ឆ្ពោះទៅតំបន់ឧស្សាហកម្ម រោងចក្រ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ផងដែរ។

គម្រោងតភ្ជាប់ផ្លូវទាំងពីរខ្សែនេះមានប្រវែងសរុបប្រមាណ ៤៣,០២ គីឡូម៉ែត្រ ដែលក្នុងនោះ ផ្លូវលេខ ១៤៦B ឬវិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស មានប្រវែងប្រមាណ ២០,៦៧ គីឡូម៉ែត្រ គិតចាប់ពីចំណុចបំបែកផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ រហូតដល់ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។

ចំណែកឯផ្លូវខេត្តលេខ១៤៨ ឬតីរវិថីសម្តេចតេជោ ហ៊ុន សែន មានប្រវែងប្រមាណ ២២,៣៤ គីឡូម៉ែត្រ បន្តពីស្រុកស្ទឹងហាវ រហូតដល់ចំណុចប្រសព្វផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ២២៥+៥៥០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ក្នុងគម្រោងតភ្ជាប់ផ្លូវទាំងពីរខ្សែនេះ ក៏មានសាងសង់សំណង់សិល្បការ្យផ្សេងៗដូចជា សាងសង់ស្ពានថ្មីចំនួន ០១កន្លែង និងពង្រីកស្ពានចាស់ចំនួន ១៧កន្លែង ព្រមទាំងដាក់លូគ្រប់ប្រភេទចំនួន ១៦១កន្លែងផងដែរ៕

ដោយ៖ KPS99TV

评论

正在加载评论…