跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជា បណ្តេញចេញជនបរទេសចំនួនជាង ១ពាន់នាក់ ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ និងលួចឆ្លងដែនខុសច្បាប់

KPS99TV历史原文 · 暂无当前语言译文

យោងតាមប្រភពពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបន្តអនុវត្តការបណ្តេញចេញជនបរទេសសរុបចំនួន ១,១៧៥នាក់ ក្នុងនោះមានស្ត្រី ១៦៧នាក់ មកពី ២៨ សញ្ជាតិ។ ការអនុវត្តនេះ ធ្វើឡើងតាមអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងក្រោមការដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍។

ក្នុងចំណោមជនបរទេសទាំងនេះ រួមមានសញ្ជាតិដូចជា រវ៉ាន់ដា កាមេរូន មីយ៉ាន់ម៉ា នេប៉ាល់ វៀតណាម ឥណ្ឌា ស្រីលង្កា ចិន ហ្ស៊ីមបាវេ បង់ក្លាដេស នីហ្សេរីយ៉ា ឥណ្ឌូនេស៊ី សេរ៉ាឡេអូន យូហ្គង់ដា អេត្យូពី កេនយ៉ា ប៉ាគីស្ថាន ម៉ាដាហ្គាស្ការ ហ្គាណា ហ្វីលីពីន លីបង់ កូរ៉េ ម៉ាឡេស៊ី អង់គ្លេស ប៉ូឡូញ ចិនតៃវ៉ាន់ កៀហ្ស៊ីស្ថាន និងកាណាដា ដែលត្រូវបានបណ្តេញចេញពីកម្ពុជា។

ជាក់ស្តែង មានជនជាតិចិនចំនួន ៣២៧នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្តេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈជនជាតិវៀតណាមចំនួន ២២៦នាក់ ពាក់ព័ន្ធករណីដូចគ្នា ត្រូវបានបណ្តេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចក្រី។

ដោយឡែក ជនបរទេសផ្សេងទៀត ពាក់ព័ន្ធនឹងករណីលួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅដោយគ្មានលិខិតឆ្លងដែន ចាប់ជំរិតទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ (QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអនឡាញ ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត ត្រូវបានបណ្តេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។

ការបណ្តេញចេញជនបរទេសខាងលើនេះ គឺជាការអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំយ៉ាងមុតមាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការបន្តបោសសម្អាត និងបង្ក្រាបឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកើតមានក្នុងប្រទេស ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែង។ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…