ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចុះហត្ថលេខាលើការប្រកាសលទ្ធផលប្រឡងវិញ្ញាសាសរសេរ សម្រាប់ជ្រើសរើសបេក្ខជនចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ ថ្នាក់ជាតិ និងថ្នាក់តំបន់ នៅរាជធានីភ្នំពេញ។
ការប្រឡងនេះមានគោលបំណង ជ្រើសរើសបុគ្គលដែលមានសមត្ថភាព និងគុណភាពខ្ពស់ ដើម្បីបណ្តុះបណ្តាលជាមគ្គុទ្ទេសក៍ទេសចរណ៍ និងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា។
ឯកឧត្តមបានបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្ស គឺជាចំណុចសំខាន់ក្នុងការកែលម្អគុណភាពសេវាកម្ម និងបង្កើនភាពទាក់ទាញវិស័យទេសចរណ៍។ ក្រសួងនឹងបន្តពង្រឹងការបណ្តុះបណ្តាល និងត្រួតពិនិត្យគុណភាពមគ្គុទ្ទេស ដើម្បីធានាវិជ្ជាជីវៈ និងផ្តល់បទពិសោធន៍ល្អដល់ភ្ញៀវទេសចរ៕ អត្ថបទ៖ ឡាយ កុល












