跳至正文
西哈努克省电视台 · 官方网站
登录

អ្នកនាំពាក្យថាក្រសួងកំពុងតាមដានស្ថានភាពកំណាត់ផ្លូវក្រវាត់ក្រុងទី៣និងថាវីដេអូពលរដ្ឋរអិលដួលហើយស៊ែរតគ្នាថ្មីៗនេះជាវីដេអូចាស់

KPS99TV历史原文 · 暂无当前语言译文

បន្ទាប់ពីថ្មីៗនេះមានការផ្សាយនិងចែករំលែកតៗគ្នាលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធស្ថានភាពកំណាត់ផ្លូវមហាវិថីស៊ី ជិនពីង (ផ្លូវក្រវាត់ក្រុងទី៣) រអិលនៅពេលមានភ្លៀងធ្លាក់បណ្តាលឱ្យអ្នកធ្វើដំណើរដួលរងរបួសពេញផ្លូវ។ នៅពេលនេះ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានបញ្ជាក់យ៉ាងច្បាស់ថា ក្រសួងកំពុងតាមដានស្ថានភាពលើកំណាត់ផ្លូវក្រវាត់ក្រុងទី៣នេះ និងថា វីដេអូអ្នកដំណើររអិលដួលហើយមានការស៊ែរតៗគ្នានេះជាវីដេអូចាស់។

ឯកឧត្តម ផន រឹម បានសរសេរបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការនាថ្ងៃពុធនេះថា តាំងពីល្ងាចម្សិលមិញមកទល់ព្រឹកនេះ មានសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម Facebookមួយចំនួន បានចុះផ្សាយ និងចែករំលែកវីដេអូតៗគ្នាពីស្ថានភាពរអិលលើតំណាត់មហាវិថីស៊ី ជិនពីង (ក្រវាត់ក្រុងទី៣) ពេលមានភ្លៀងធ្លាក់។ ពាក់ព័ន្ធករណីនេះ ឯកឧត្តម បញ្ជាក់ថា ការចុះផ្សាយនេះជារូបភាពចាស់កើតឡើងយូរហើយ។ ចំណុចដែលមានហានិភ័យកន្លងមក ក្រសួងតាមរយៈមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានសម្រួលលក្ខខណ្ឌបច្ចេកទេសរួចរាល់ហើយ។ មិនតែប៉ុណ្ណោះ ឯកឧត្តម ផន រឹម បានអរគុណប្រជាពលរដ្ឋ អ្នកដំណើរ ដែលតែងផ្តល់មតិរិះគន់ស្ថាបនា ក្នុងន័យធ្វើឱ្យប្រសើរឡើង៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…