跳至正文
西哈努克省电视台 · 官方网站
登录

លោកសុចិត្តគ្រឹស្នាថាដំណើរប្រតិភូព្រះសង្ឃសៅលីងនឹងបង្ហាញពិភពលោកថាទេសចរណ៍ខេត្តព្រះសីហនុមានសុខសុវត្ថិភាព

KPS99TV历史原文 · 暂无当前语言译文

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា មើលឃើញថា ដំណើរនិមិន្តទស្សនកិច្ចរបស់ប្រតិភូព្រះសង្ឃសៅលីងចំនួន១៦អង្គមកពីប្រទេសចិន ដើម្បីទស្សនា និងថតរូបភាព វីដេអូនៅទីតាំងទេសចរណ៍ខេត្តព្រះសីហនុ នឹងជួយបង្ហាញសក្តានុពលទេសចរណ៍ និងវិនិយោគរបស់ខេត្តទៅកាន់ទីផ្សារទេសចរណ៍ចិន និងពិភពលោក។ មិនតែប៉ុណ្ណោះ លោកចាត់ទុកថា ដំណើរទស្សនកិច្ចនេះ នឹងបង្ហាញពិភពលោកថា វិស័យទេសចរណ៍ខេត្តព្រះសីហនុមានសុខសុវត្ថិភាពល្អបំផុត។

សូមជម្រាបថា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ ក្រុមប្រតិភូព្រះសង្ឃសៅលីងចំនួន១៦អង្គមកពីប្រទេសចិនបាននិមន្តធ្វើដំណើរទស្សនកិច្ចមកខេត្តព្រះសីហនុ ដើម្បីទស្សនា និងថតរូបភាព-វីដេអូបង្ហាញពីសក្តានុពលទេសចរណ៍និងវិនិយោគនៅខេត្តព្រះសីហនុទៅកាន់ប្រទេសចិន និងពិភពលោក។ ដំណើរទស្សនកិច្ចនេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត និងលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ត រួមនឹងមន្រ្តីនៃមន្ទីរ-អង្គភាពគ្រប់ជាន់ថ្នាក់ជាច្រើនរូប បានអញ្ជើញទទួលស្វាគមន៍ប្រតិភូព្រះសង្ឃសៅលីងយ៉ាងយកចិត្តទុកដាក់ និងរាក់ទាក់ជាទីបំផុត។ ក្រុមប្រតិភូព្រះសង្ឃសៅលីងចំនួន១៦អង្គមកពីប្រទេសចិន បានចូលទស្សនា និងថតរូបភាព-វីដេអូនៅរង្វង់មូលព្រះថោងនាងនាគ ខ្មែរធ្វើបាន និងឆ្នេរដ៏ស្រស់ស្អាតនៅអូរឈើទាល៕

អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ កែវ ដារ៉ា

评论

正在加载评论…