跳至正文
西哈努克省电视台 · 官方网站
登录

វត្តមានត្រីសេះសមុទ្រកាន់តែច្រើននៅខេត្តកែប បង្ហាញពីការស្ដារឡើងវិញនៃប្រព័ន្ធអេកូឡូស៊ី

KPS99TV历史原文 · 暂无当前语言译文

វត្តមានត្រីសេះសមុទ្រ ដែលជាប្រភេទសត្វងាយរងគ្រោះ កំពុងមានការកើនឡើងនៅខេត្តកែប បានបង្ហាញពីសញ្ញាវិជ្ជមាននៃការកែលម្អឡើងវិញនៃធនធានជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីសមុទ្រ។

យោងតាមអ្នកស្រាវជ្រាវពីអង្គការអភិរក្សសមុទ្រកម្ពុជា ត្រីសេះសមុទ្រជាប្រភេទត្រីពិសេស ដែលខុសប្លែកពីត្រី និងសត្វដទៃទៀត ដោយសារតែត្រីឈ្មោលជាអ្នកពពោះ និងភ្ញាស់កូន។ ជាទូទៅ វារស់នៅតំបន់ស្ងៀមស្ងាត់ ដូចជា តំបន់ស្មៅសមុទ្រ ផ្កាថ្ម និងព្រៃកោងកាង។

នៅពេលថ្មីៗនេះ អ្នកស្រាវជ្រាវបានរកឃើញត្រីសេះសមុទ្រចំនួន ៤ ប្រភេទ នៅតំបន់ប្រជុំកោះនៃខេត្តកែប ដោយមានការប្រទះឃើញកាន់តែញឹកញាប់ជាងមុន។

កញ្ញា តៃ ឆេន អ្នកគ្រប់គ្រងការងារទូទៅនៅលើកោះអាចម៍សេះ នៃអង្គការ MCC បានឲ្យដឹងថា ក្រោយពីមានការបង្កើតតំបន់អភិរក្សជលផល និងការចូលរួមសហការល្អពីអាជ្ញាធរ មន្ត្រីជំនាញ និងប្រជានេសាទ វត្តមានត្រីសេះសមុទ្របានកើនឡើងយ៉ាងច្បាស់ ជាពិសេសនៅតំបន់កោះអាចម៍សេះ។

កញ្ញាបានបន្ថែមថា ត្រីសេះសមុទ្រមានលក្ខណៈពិសេស គឺរស់នៅស្ងៀមស្ងាត់ និងត្រីឈ្មោលជាអ្នកពពោះកូន ដែលជាលក្ខណៈមិនធម្មតាក្នុងចំណោមសត្វទឹក។

អ្នកស្រាវជ្រាវក៏បានបញ្ជាក់ថា ការកើនឡើងនៃវត្តមានត្រីសេះសមុទ្រ ជាសញ្ញាវិជ្ជមានមួយ ដែលបង្ហាញថាប្រព័ន្ធអេកូឡូស៊ីសមុទ្រកម្ពុជា កំពុងស្ដារឡើងវិញ និងមានស្ថិរភាពកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា តំបន់ដែលមានត្រីសេះសមុទ្រច្រើនជាងគេ គឺនៅជុំវិញកោះអាចម៍សេះ ដែលស្ថិតនៅឆ្ងាយពីក្រុងកែប និងជិតព្រំដែនសមុទ្រប្រទេសវៀតណាម។ តំបន់នេះកំពុងត្រូវបានអភិរក្សយ៉ាងតឹងរឹង ដោយអង្គការ MCC និងមន្ត្រីជលផលខេត្តកែប ហើយមិនអនុញ្ញាតឱ្យទូកនេសាទ ឬទូកទេសចរណ៍ចូលទៅជិតតំបន់នោះឡើយ៕ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…