跳至正文
西哈努克省电视台 · 官方网站
登录

ឯកឧត្តមម៉ាង ស៊ីណេតថារដ្ឋាភិបាលខំចចារនឹងរោងចក្រដើម្បីតម្លើងប្រាក់ឈ្នួលជូនកម្មករដល់១ខែ២១០ដុល្លារ

KPS99TV历史原文 · 暂无当前语言译文

រាជរដ្ឋាភិបាលកម្ពុជាបានខិតខំចចារជាមួយម្ចាស់រោងចក្រដើម្បីតម្លើងប្រាក់ឈ្នួលជូនកម្មករនិយោជិតរហូតមកដល់ពេលនេះកើនដល់២១០ដុល្លារក្នុង១ខែ។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ថ្លែងបែបនេះក្នុងឱកាសចុះជួបបងប្អូនកម្មករនិយោជិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦។

ឯកឧត្តម ម៉ាង ស៊ីណេត បញ្ជាក់ថា៖ «យើងឡើងតាំងពី ៧០ដុល្លារ ៨០ដុល្លារ ៩០ដុល្លាររហូតមកដល់ ២១០ដុល្លារក្នុង១ខែ»។ បើធៀបនឹងប្រាក់ឈ្នួលនៅក្នុងតំបន់ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជា មិននៅលំដាប់ទាបជាងគេនោះទេ។ មិនទាបជាងគេ ដោយសារតែប្រទេសស្រីលង្ការ និងមីយ៉ាន់ម៉ាមានប្រាក់ឈ្នួលនៅត្រឹម ៩៧ដុល្លារនៅឡើយ។ ចំណែក បង់ក្លាដេស ១០២ដុល្លារ ឡាវ ១១៦ដុល្លារ ប៉ាគីស្ថាន ១៤៣ដុល្លារ ឥណ្ឌា ១៣២ ទៅ១៩២ដុល្លារ វៀតណាមពី ១៤៨ ទៅ ២១២ដុល្លារ និងឥណ្ឌូណេស៊ីពី ១៣៨ ទៅ ៣៤០ដុល្លារ។

ក្រៅតែពីការដំឡើងប្រាក់ឈ្នួលគោលជាបន្តបន្ទាប់ជូនកម្មករនិយោជិតហើយនោះ រាជរដ្ឋាភិបាល បានបញ្ជាឱ្យក្រសួងការងារបើកការចរចាជាមួយភាគីនិយោជក និងសហជីព ដើម្បីផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នឧបត្ថម្ភចំនួន ២,៥០ដុល្លារជូនបងប្អូនកម្មករនិយោជិត ក្នុងបរិបទនៃវិបត្តិប្រេងជាសាកលដែលធ្វើឱ្យកម្ពុជាជាប្រទេសតែមួយគត់ក្នុងតំបន់ដែលបានផ្តល់សោហ៊ុយធ្វើដំណើរបន្ថែមជូនដល់កម្មករ។ នេះបើតាមឯកឧត្តម ម៉ាង ស៊ីណេត បញ្ជាក់បន្ថែម៕

អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ កែវ ដារ៉ា

评论

正在加载评论…