បើតាមការផ្សព្វផ្សាយរបស់សារពត៍មាន Khaosot English បានលើកឡើងថា នាយកដ្ឋានវិចិត្រសិល្បៈថៃ បានប្រកាសជាផ្លូវការ ដាក់បញ្ចូលតំបន់ប្រវត្តិសាស្ត្រជាច្រើននៅក្នុងខេត្តសុរិន្ទ ទៅក្នុងបញ្ជីបុរាណស្ថានជាតិរបស់ប្រទេសថៃ ក្នុងនោះរួមមានប្រាសាទតាមាន់ និងប្រាសាទតាក្របី ដែលស្ថិតនៅក្នុងទឹកដីកម្ពុជា ផងដែរ។
ប្រាសាទតាមាន់ និងប្រាសាទតាក្របី គឺជាប្រាសាទបុរាណ ជារបស់ខ្មែរ លើទឹកដីខ្មែរ ដែលមានប្រវត្តិយូរលង់ និងមានទីតាំងនៅតំបន់ជាប់ព្រំដែនរវាងកម្ពុជា និងថៃ ដែលជារឿយៗតែងទាក់ទាញការចាប់អារម្មណ៍ពីមហាជន និងអ្នកសិក្សាប្រវត្តិសាស្ត្រ។
មកទល់ពេលនេះ មិនទាន់មានការបញ្ជាក់បន្ថែម ពីភាគីពាក់ព័ន្ធ អំពីផលប៉ះពាល់ ឬការវិវត្តថ្មីៗពាក់ព័ន្ធតំបន់ប្រវត្តិសាស្ត្រទាំងនេះនៅឡើយទេ ប៉ុន្តែការប្រកាសរបស់សារពត៍មានមួយនេះ កំពុងទទួល មតិរិះគន់យ៉ាងខ្លាំង ខណៈប្រាសាទខាងលើជាតំណែលរបស់ខ្មែរនោះទេ៕ អត្ថបទ៖ ឡាយ កុល



