跳至正文
西哈努克省电视台 · 官方网站
登录

រដ្ឋបាលខេត្តព្រះសីហនុប្រកាសថ្ងៃផ្តល់ និងទទួលពាក្យប្រឡងចូលមន្រ្តីពន្ធនាគារឆ្នាំ២០២៥

历史原文 · 暂无当前语言译文

រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងពីការផ្តល់ និងទទួលពាក្យប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីពន្ធនាគារសម្រាប់ឆ្នាំ២០២៥ ឱ្យចូលបម្រើការងារនៅពន្ធនាគារខេត្តព្រះសីហនុ។ 

ក្នុងសេចក្តីជូនដំណឹងរដ្ឋបាលខេត្ត បញ្ជាក់ដូច្នេះ៖ «ផ្តល់ពាក្យរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។ ចំណែក ទទួលពាក្យរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥។ ដោយឡែក វេលាម៉ោង ១៧៖០០នាទី ជាកាលបរិច្ឆេទកំណត់ចុងក្រោយ»។

ចំពោះកន្លែងផ្តល់ពាក្យ និងទទួលពាក្យ ស្ថិតក្នុងបរិវេណវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ (អតីតវិទ្យាល័យក្រុងព្រះសីហនុ)។

ការជូនដំណឹងបែបនេះ បើតាមរដ្ឋបាលខេត្តបញ្ជាក់ថា យោងតាមសេចក្តីជូនលេខ២១៤៩ ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ស្តីពីការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីពន្ធនាគារសម្រាប់ឆ្នាំ២០២៥ ឱ្យចូលបម្រើការងារនៅពន្ធនាគារខេត្តព្រះសីហនុ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…