跳至正文
西哈努克省电视台 · 官方网站
登录

ឃាត់ខ្លួនមនុស្ស១០នាក់ ម្ចាស់ទីតាំង២នាក់ប្តីប្រពន្ធសង្ស័យផ្តល់ទីតាំងលួចលាក់ឱ្យអនីតិជនមើលរឿងអាសអាភាសនិងរួមភេទ

KPS99TV历史原文 · 暂无当前语言译文

ក្រោយមានការប្តឹងរាយការណ៍ពីប្រជាពលរដ្ឋថាមានក្មេងប្រុសស្រីជាច្រើនគេចពីសាលាមកប្រមូលផ្តុំគ្នាចេញចូលទីតាំងមួយកន្លែងចេញចូលបិទទ្វារជិត នោះហើយ។ នាថ្ងៃទី២១ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១១និង០០នាទីក្រុមការងារគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយ លោក ប្រាជ្ញ សីហា អភិបាលរង ខណ្ឌសែនសុខ និងមានការសម្របសម្រួលពីលោក លី គីមស៊ាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលស្ថិតនៅទីតាំងផ្ទះលេខ ៦០+៦៨ ផ្លូវ១០ម៉ែត្រថ្មី បុរីពិភពថ្មីសែនសុខ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាក់ស្តែងទីតាំងទី១ ផ្ទះលេខ 60 មានបន្ទប់ចំនួន៣ និងទីតាំងទី២ ផ្ទះលេខ ៦៨ មានបន្ទប់ចំនួន ៤។ នេះបើតាមក្រុមការងារប្រតិកម្មរហ័សនៃស្នងការនគរបាលរាជធានីភ្នំពេញ។
កំឡុងពេលចុះពិនិត្យរដ្ឋបាលនៅផ្ទះលេខ60 ជាន់ទី១ ឃើញមានមនុស្សប្រុសស្រីចំនួន ២នាក់ (ជាអនីតិជន) ដោយមានសង្ស័យថាម្ចាស់ទីតាំងខាងលើបានផ្តល់ទីតាំងសម្រាប់អនីតិជនរួមភេទ ដូច្នេះក្រុមការងារគណៈបញ្ជាឯកភាពខណ្ឌសែន សុខ បានឃាត់មនុស្សចំនួន១០នាក់ ដើម្បីសួរនាំ ក្រោយពីសួរនាំរួច គណៈបញ្ជាឯកភាពខណ្ឌ ក៏បានប្រគល់មនុស្សទាំង១០នាក់ខាងលើ មកការិយាល័យជំនាញ ដើម្បីអនុវត្តតាមនីតិវិធីបន្ត។ សមត្ថកិច្ចបន្ថែមថា បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនកំពុងបន្តនីតិវិធី៕ ដោយ៖ ឡាយ កុល

评论

正在加载评论…