跳至正文
西哈努克省电视台 · 官方网站
登录

ខេត្តព្រះសីហនុ ត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងឡាន និងម៉ូតូ “SPEEDSTER SUPER 4T”កម្រិតអន្តរជាតិ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រចុងឆ្នាំ២០២៦

KPS99TV历史原文 · 暂无当前语言译文

ខេត្តព្រះសីហនុ ត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងឡាន និងម៉ូតូ “SPEEDSTER SUPER 4T” ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រចុងឆ្នាំ២០២៦ និងត្រៀមទទួលព្រឹត្តិការណ៍កីឡាកម្រិតអន្តរជាតិ។

មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ សហការជាមួយដៃគូពាក់ព័ន្ធ និងរមណីយដ្ឋាន Flan and Bistro Resort រៀបចំការប្រណាំងសាកល្បងរថយន្ត និងម៉ូតូ ក្រោមកម្មវិធី “Speedster Future Champions Cup” ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ បង្កើនសកម្មភាពទេសចរណ៍ និងពង្រឹងសមត្ថភាពកីឡាករកម្ពុជា ដើម្បីត្រៀមប្រកួតលើឆាកអន្តរជាតិ។

លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍នេះ មានការប្រណាំងម៉ូតូចំនួន ៧ជុំ ស្មើនឹង ៧គីឡូម៉ែត្រ និងការប្រណាំងរថយន្តចំនួន ១០ជុំ ស្មើនឹង ១០គីឡូម៉ែត្រ។ កីឡាករសរុបចំនួន ៣២នាក់ បានចូលរួម ក្នុងនោះកីឡាករម៉ូតូ ១៦នាក់ និងកីឡាករឡាន ១៦នាក់ មកពីកម្ពុជា សិង្ហបុរី ហ្វីលីពីន និងហូឡង់។

លោកប្រធានមន្ទីរ បានសង្កត់ធ្ងន់ថា ការសហការរវាងរដ្ឋ និងវិស័យឯកជន គឺជាកត្តាសំខាន់ក្នុងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងកីឡាផ្សេងៗឱ្យទទួលបានជោគជ័យ។ លោកក៏បានអំពាវនាវដល់ក្រុមហ៊ុន និងដៃគូពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់ខ្ពស់លើគុណភាព និងសុវត្ថិភាពនៃការរៀបចំកម្មវិធី។

ជាមួយគ្នានេះ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនា និងសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ ឱ្យបានច្រើនកុះករ ទាំងតំបន់ឆ្នេរ កោះ និងរមណីយដ្ឋានធម្មជាតិនានា ក្នុងឱកាសពិធីបុណ្យសមុទ្រចុងឆ្នាំ២០២៦ខាងមុខ ដែលខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះ៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…