跳至正文
西哈努克省电视台 · 官方网站
登录

សម្តេចហ៊ុន សែន៖ប្រទេសខ្លះព្យាយាមទម្លាក់កំហុសឱ្យកម្ពុជាទាំងដែលប្រទេសគេបើកដៃឱ្យអ្នកគ្មានលិខិតឆ្លងដែនចូលមកកម្ពុជា

KPS99TV历史原文 · 暂无当前语言译文

ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៤ ខែឧសភា បានបញ្ជាក់ថា មានប្រទេសខ្លះព្យាយាមដាក់កំហុសមកលើកម្ពុជាទាំងដែលប្រទេសរបស់គេបើកដៃឱ្យអ្នកគ្មានលិខិតឆ្លងដែនចូលមកកម្ពុជា។ នេះជាការបញ្ជាក់ក្នុងន័យបញ្ឆិតបញ្ឆៀងទៅប្រទេសថៃដែលធ្លាប់ចោទកម្ពុជាថា ជាទីតាំងបម្រើឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ដូច្នេះសម្តេចតេជោឱ្យសួររកឫសគល់អ្នកដែលចូលមកកម្ពុជាគ្មានលិខិតឆ្លងដែនហើយត្រូវបានចាប់ខ្លួនថា តើពួកគេចូលមកកម្ពុជាតាមប្រទេសណា? ខណៈសម្តេចមិនជឿថា ពួកទាំងនោះចូលមកកម្ពុជាតាមប្រទេសវៀតណាមនោះទេ ព្រោះវៀតណាមគ្រប់គ្រងបានច្បាស់លាស់ណាស់។ ការរកឬសគល់អ្នកដែលចូលមកកម្ពុជាគ្មានលិខិតឆ្លងដែន គឺដើម្បីកម្ពុជាមានទិន្នន័យច្បាស់លាស់ក្នុងការបង្ហាញប្រាប់ពិភពលោកឱ្យដឹងថា ប្រទេសណាដែលបើកដៃឱ្យពួកទាំងនោះឆ្លងចូលមកកម្ពុជាច្រើនជាងគេ ព្រោះនេះមិនមែនជារឿងកម្ពុជាដាច់ដោយឡែកនោះទេ ពោលវាគឺជារឿងសកល។ ទន្ទឹមនឹងនេះ សម្តេចប្រធានព្រឹទ្ធសភា បានពន្យល់ថា សម្តេចបានស្នើសុំអគ្គរដ្ឋទូតកូរ៉េខាងត្បូងឱ្យចែករំលែកព័ត៌មានពាក់ព័ន្ធរឿងអ្នកដែលសម្លាប់និស្សិតកូរ៉េនៅកម្ពុជាត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ ខណៈសម្តេចតេជោ ចោទសួរថា ហេតុអ្វីបានជាគេជ្រើសរើសប្រទេសកម្ពុជាធ្វើជាកន្លែងសម្លាប់និស្សិតកូរ៉េ ស្របពេលដែលមេក្លោងរបស់គេនៅឯប្រទេសថៃ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…