跳至正文
西哈努克省电视台 · 官方网站
登录

ចាប់ខ្លួនបានហើយជនដៃដល់ដែលកាប់នារីជាសង្សានិស្សិតឆ្នាំទី៣ របួសធ្ងន់នៅសង្កាត់ចោមចៅទី៣

KPS99TV历史原文 · 暂无当前语言译文

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ជនដៃដល់ដែលបានប្រេីកាំបិតចិតបន្លែ កាប់នារីជាសង្សារបណ្តាលឱ្យរងរបួសធ្ងន់ នៅចំណុចបន្ទប់ជួលលេខ ៤១B ស្ថិតនៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងការិល័យ ព្រហ្មទណ្ឌស្រាល បានសហការជាមួយអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យស្រាវជ្រាវចាប់បានហើយ។
ការចាប់ខ្លួននេះបានធ្វើឡើងតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនដៃដល់។
ជនដៃដល់មានឈ្មោះ ឡុក ប៊ូណា អាយុ ១៩ឆ្នាំ មុខរបរបុគ្គលិកហាង មានទីលំនៅបន្ទប់ជួលលេខ៤១B ស្ថិតនៅភូមិជម្ពូវន័២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជននេះក្រោយប្រើហិង្សាលើសង្សាររបស់ខ្លួន បានរត់ទៅចងក តែមិនស្លាប់ហើយបន្ទាប់មកត្រូវនគរបាលតាមចាប់បាន។
ដោយឡែកជនរងគ្រោះ មានឈ្មោះ ថ ស.រ.យ អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី៣។ បច្ចុប្បន្នកម្លាំងការិយាល័យកំពុងសាកសួរតាមនីតិវិធី៕ ដោយ៖ ឡាយ កុល

评论

正在加载评论…