នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី នៅស្តូបយុទ្ធជនពលី ស្ថិតក្នុងទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។
ពិធីដ៏ឧត្តុង្គឧត្តមនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសគោរព និងសោកស្តាយជ្រាលជ្រៅ ដើម្បីរំលឹកដល់វីរភាព និងការលះបង់ដ៏ធំធេងរបស់យុទ្ធជនពលី ដែលបានបូជាជីវិតដើម្បីបុព្វហេតុជាតិ និងសន្តិភាព។ ដោយ៖ សុខ ស៊ីណាន











