跳至正文
西哈努克省电视台 · 官方网站
登录

សមត្ថកិច្ចខេត្តព្រះសីហនុ បង្ក្រាបទីតាំងឆបោកតាមអនឡាញ ឃាត់ខ្លួនជនសង្ស័យ ៤០នាក់ និងដកហូតសម្ភារអេឡិចត្រូនិកជាច្រើន

KPS99TV历史原文 · 暂无当前语言译文

ខេត្តព្រះសីហនុ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីតាំងឃ្លាំងមួយកន្លែង ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានដកហូតវត្ថុតាងជាច្រើន រួមមាន កុំព្យូទ័រលើតុចំនួន ២៦គ្រឿង កុំព្យូទ័រយួរដៃចំនួន ៣២គ្រឿង ទូរសព្ទដៃចំនួន ១២១គ្រឿង ព្រមទាំងសម្ភារពាក់ព័ន្ធផ្សេងៗមួយចំនួនទៀត។
ជាមួយគ្នានេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន ៤០នាក់ ក្នុងនោះស្រី ៥នាក់។ ក្នុងចំណោមអ្នកត្រូវឃាត់ខ្លួន មានជនជាតិចិនចំនួន ៣៦នាក់ ស្រី ១នាក់ និងជនជាតិខ្មែរចំនួន ៤នាក់ សុទ្ធតែជាស្ត្រី។
បច្ចុប្បន្ន ជនសង្ស័យទាំង ៤០នាក់ រួមទាំងវត្ថុតាងដែលដកហូតបាន ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…