跳至正文
西哈努克省电视台 · 官方网站
登录

សាលាមត្តេយ្យសិក្សាគំរូនឹងមាននៅស្រុកស្ទឹងហាវឆាប់ៗនេះដើម្បីបង្កើនផាសុកភាពកុមារតូចៗ!

KPS99TV历史原文 · 暂无当前语言译文

សាលាមត្តេយ្យសិក្សាទំនប់រលកថ្មី នឹងត្រូវប្រែក្លាយទៅជា«សាលាមត្តេយ្យសិក្សាស្តង់ដាគំរូ» នាពេលឆាប់ៗខាងមុខនេះ ដើម្បីបង្កើនផាសុកភាព និងបណ្តុះចំណេះដឹងដល់កុមារតូចៗនៅក្នុងមូលដ្ឋាន។ គម្រោងប្រែក្លាយសាលាមត្តេយ្យសិក្សាទំនប់រលកថ្មីទៅជា «សាលាមត្តេយ្យសិក្សាស្តង់ដាគំរូ» បាននិងកំពុងសិក្សាប្លង់បច្ចេកទេស បន្ទាប់ពីលោកជំទាវ ឌិត នីតា សាយ សំអាល់ ដឹកនាំក្រុមការងារជំនាញចុះពិនិត្យដល់ទីតាំងផ្ទាល់នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់ពីលោក ញ៉ែម សុផាត ប្រធានស្តីទីការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

លោក ញ៉ែម សុផាត បានបង្ហើបប្រាប់ទូរទស្សន៍ KPS99 ខេត្តព្រះសីហនុថា ប៉ុន្មានថ្ងៃមកនេះ មានក្រុមការងារជំនាញបានចុះមកវាស់វែងគម្រោងយ៉ាងសស្រាក់សស្រ៊ាំ ដោយលោកអាចសន្និដ្ឋានបានថា ក្នុងឆ្នាំ២០២៧ឬ២០២៨ គម្រោងប្រែក្លាយ «សាលាមត្តេយ្យសិក្សាស្តង់ដាគំរូ» នឹងលេចរូបរាងឡើងហើយរីកចម្រើនជាស្ថាពរ។

សូមជម្រាបថា សាលាមត្តេយ្យសិក្សាទំនប់រលកថ្មី បានកកើតឡើងនៅក្នុងសាលាបឋមសិក្សាទំនប់រលកថ្មីតាំងពីឆ្នាំ១៩៨៦មកម្ល៉េះ។ ប៉ុន្តែនៅឆ្នាំ២០២២ សាសាទាំងពីរបានដាក់ឱ្យនៅដាច់ដោយឡែកជាពីរផ្សេងគ្នា ខណៈបច្ចុប្បន្នមានសិស្សានុសិស្សជាកុមារតូចៗចំនួន ១១៧នាក់ (ស្រី៥៦នាក់) កំពុងសិក្សា៕

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ ទាវ វិឆាត

评论

正在加载评论…