跳至正文
西哈努克省电视台 · 官方网站
登录

ឃាត់ខ្លួនជនសង្ស័យ៧នាក់ វត្ថុតាងមួយចំនួនធំ ករណីរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន នៅខេត្តមណ្ឌលគិរី

KPS99TV历史原文 · 暂无当前语言译文

មណ្ឌលគិរី៖ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា អនុវត្តនូវអនុសាសន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកវរសេនីយ៍ឯក ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ២៣ និង១០នាទី ត្រង់ចំណុចរីស៊តហៃឡេន ស្ថិតនៅភូមិពូតាំង សង្កាត់រមនា ក្រុងសែមនោរម្យ ខេត្តមណ្ឌលគិរី ដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី និងមានកាចូលរួមពីលោក ញើច មិល មេភូមិពូតាំង។
ក្រោយពីទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលរមនា បានចុះដល់កន្លែងកើតហេតុ និងបានធ្វើការបង្រ្កាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែងស្ថិតនៅត្រង់ចំណុចរីស៊តហៃឡេន ស្ថិតនៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ប្រតិបត្តិការខាងនេះ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ស្រី៣នាក់ដូចខាងក្រោម៖
១.ជួន ម៉ូនីតា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ឡេ ភូមិ៣ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ(+)។

២.វុធ យុទ្ធិកា ភេទស្រី អាយុ១៦ឆ្នាំ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ខេត្ត សៀមរាប(+)។
៣.គង់ លក្ខណា ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសាឡន ភូមិតាណាក់ ឃុំគា ស្រុកមោងឬស្សី ខេត្តបាត់ដំបង(-)។
៤. អ៊ុក ភារុន ភេទប្រុស មុខរបរ ជាងសាឡន សង្កាត់ខណ្ឌឬស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ(+)។
៥. រ៉ែន វិរៈ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ ភូមិលើ ឃុំស្វាយជ្រំ ខ្សាច់កណ្តាល ខេត្តកណ្តាល(+)។
៦. ឃាង រ៉ាទីន ភេទប្រុស អាយុ ២១ឆ្នាំ ជាងទូរសព្ទ័ ភូមិអូរខ្លែងពណ៍ សង្កាត់ប៉ាហាខេត្ត ព្រះវិហារ(+)។
៧. អំ លីហេង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ ភូមិដង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង(+)។
-បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រលើជនសង្ស័យសរុបចំនួន ៧នាក់ ស្រី ០៣នាក់ ជាលទ្ធផលវិជ្ជមានចំនួន ៦នាក់ ស្រីចំនួន ២នាក់ អវិជ្ជមានចំនួន ១នាក់ ស្រីចំនួន ១នាក់។
សមត្ថកិច្ចបានឆែកឆេរ និងចាប់យកសម្ភារៈវត្ថុតាងរួមមាន៖
១. ម្សៅពណ៌ស គ្រឿងញៀនប្រភេទកេតាមីត ១កញ្ចប់តូច ទម្ងន់ ០. ៦ក្រាម (ថ្លឹងទាំងសំបក) ។
២. រថយន្ត ០១គ្រឿង ម៉ាក CHANGAN DEEPAL S05 ពណ៌ខ្មៅ ពាក់ផ្លាកលេខ 2CK-6733។
៣. ⁠ទូរស័ព្ទ ចំនួន០៦គ្រឿង ( ម៉ាក OPPO ពណ៌ទឹកសមុទ្រ ០១គ្រឿង , ម៉ាក OPPO ពណ៌ទឹកប៊ិច ០១គ្រឿង , ម៉ាក IPHONE ពណ៌ស ០១គ្រឿង , ម៉ាក IPHONE ពណ៌ស្វាយ ០១គ្រឿង , ម៉ាក SAMSUNG ពណ៌ខ្មៅ ០១គ្រឿង , ម៉ាក REDMI ពណ៌ខ្មៅ ០១គ្រឿង ) ។
៤. ⁠កុំព្យូទ័រយួរដៃ ចំនួន ១គ្រឿង ម៉ាក APPLE ពណ៌ទឹកប្រាក់⁠ ។
៥. ⁠ធុងបាស ចំនួន ១គ្រឿង ម៉ាក JBL ពណ៌ខ្មៅ⁠ ។
៦. ⁠អំពូលភ្លើងវិល ចំនួន៣គ្រឿង។
៧. ⁠ក្ដាដាក់ថ្នាំញៀន ចំនួន ១
៨. ⁠បារីអេឡិចត្រូនិច ចំនួន ២ ដើម
៩. ⁠ចិញ្ចៀនលោហៈធាតុពណ៌លឿង ចំនួន ៣ វង់ ។
១០.នាឡិការដៃចំនួន ២ គ្រឿង។
ប្រភពខាងលើបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចជំនាញយើងកំពុងកសាងសំណុំរឿងទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ៖ ឡាយ កុល

评论

正在加载评论…