នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ ធនាគារជាតិ នៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចេញសេចក្តីប្រកាសព័ត៌មានរួម ស្ដីពី ការបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់។ ព្រឹត្តិការណ៍នេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ តំណាងគ្រឹះស្ថានហិរញ្ញវត្ថុ អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាសរុបជាង ៤០០នាក់។ គោលបំណងសំខាន់នៃយុទ្ធនាការ
ការពារសុវត្ថិភាពឌីជីថល៖
- ការពារទិន្នន័យផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋពីការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា។
- កាត់ផ្តាច់ឫសគល់បទល្មើស៖ លុបបំបាត់ការប្រើប្រាស់ស៊ីមកាតដែលគ្មានអត្តសញ្ញាណច្បាស់លាស់ ឬស៊ីមកាតក្លែងក្លាយ នៅក្នុងប្រព័ន្ធធនាគារ។
- ជំរុញបរិវត្តកម្មឌីជីថល៖ បង្កើនទំនុកចិត្តលើការប្រើប្រាស់សេវាកម្មទូរគមនាគមន៍ និងវិស័យធនាគារ ដែលជាសសរស្តម្ភគាំទ្រដល់សេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។ ខាងក្រោមនេះជាលិខិតរបស់ធនាគារជាតិ នៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៖ ដោយ៖ ឡាយ កុល




