跳至正文
西哈努克省电视台 · 官方网站
登录

២៦មិថុនាក្លាយជាថ្ងៃដែលពិភពលោករួមគ្នាប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

KPS99TV历史原文 · 暂无当前语言译文

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ក្នុងសារលិខិតនាឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថា ថ្ងៃ២៦ មិថុនា បានក្លាយជាថ្ងៃដែលពិភពលោកទាំងមូលរួបរួមគ្នាប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ការប្រារព្ធទិវានេះ គឺដើម្បីបំផុសស្មារតីពលរដ្ឋទាំងអស់លើសកលលោកឱ្យចូលរួមយ៉ាងផុសផុលសំដៅទប់ស្កាត់ កាត់បន្ថយ និងឈានទៅលុបបំបាត់ទាំងស្រុងការប្រើប្រាស់ ចែកចាយ ចរាចរនិងរាល់ឧក្រិដ្ឋកម្មគ្រឿងញៀន។

តាមសារលិខិតរបស់សម្តេចធិបតីចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា រាជរដ្ឋាភិបាលកម្ពុជា តែងតែបង្ហាញនូវជំហរស្មារតី ឆន្ទៈមោះមុត គាំទ្រយ៉ាងពេញទំហឹងក្នុងការរៀបចំទិវា ២៦មិថុនានេះឱ្យបានល្អប្រសើរ ដែលជាលទ្ធផលសម្រាប់២ឆ្នាំជាប់គ្នាចុងក្រោយនេះ។ ជាមួយគ្នានេះ ការិយាល័យ UNODC បានទទួលស្គាល់ និងផ្តល់ចំណាត់ថ្នាក់ដល់កម្ពុជា ជាប្រទេសគំរូក្នុងការរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានលក្ខណៈអធិកអធមនិងប្រកបដោយបរិយាបន្ន។

សម្រាប់ឆ្នាំ២០២៥ ក៏ដូចជាពាក់កណ្តាលនៃឆ្នាំ២០២៦នេះ ពិភពលោកបានកំពុងវិវត្តទៅរកសភាពមួយដែលពោពេញទៅដោយភាពផុយស្រួយ គ្រោះថ្នាក់ និងមិនប្រាកដប្រជា ដែលបានជះឥទ្ធិពលយ៉ាងគំហុកចំពោះក្របខណ្ឌនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ ដែលបានក្លាយជាឱកាសឱ្យក្រុមឧក្រិដ្ឋជន បន្តនិងបង្កើនសកម្មភាពឧក្រិដ្ឋកម្ម និងពង្រីកបណ្តាញចាក់ស្រេះព្រមទាំងផ្សារភ្ជាប់បទល្មើសគ្រឿងញៀនជាមួយនឹងបទល្មើសមិនប្រពៃណីជាច្រើន ដែលបង្កជាបញ្ហាប្រឈមស្មុគស្មាញថ្មីៗបន្ថែមទៀត។

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត យោងលើតថភាពប្រឈមដ៏ស្រួចស្រាល់ និងប្រកបដោយហានិភ័យទាំងនេះ ការិយាល័យ UNODC បានកំណត់ខ្លឹមសារនៃប្រធានបទទិវាសម្រាប់ឆ្នាំ២០២៦នេះ ដោយផ្តោតទៅលើអត្នន័យដែលបញ្ជាក់ថា បញ្ហាគ្រឿងញៀនលើសកលលោក គឺនៅតែជាបញ្ហាដ៏រ៉ាំរ៉ៃក្នុងសង្គម និងគួបផ្សំជាមួយបញ្ហាប្រឈមស្មុគស្មាញថ្មីៗបន្ថែមទៀត ដែលកើតមានក្នុងយុគសម័យជឿនលឿននេះ គឺតម្រូវទាមទារឱ្យប្រទេសទាំងអស់មានការឆ្លើយតបប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ តាមអត្ថន័យខ្លឹមសារនៃប្រធានបទអន្តរជាតិនេះ រាជរដ្ឋាភិបាលកម្ពុជា បានសំយោគនូវខ្លឹមសារ និងសម្រេចកំណត់យកប្រធានបទនៃទិវាសម្រាប់កម្ពុជា គឺ«រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត»៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…