跳至正文
西哈努克省电视台 · 官方网站
登录

សមត្ថកិច្ចភ្នំពេញ ឃាត់ខ្លួនក្មេងទំនើង០៦នាក់ ពាក់ព័ន្ធករណីហិង្សា នៅមុខសាលារៀនចំរើនផល ខណ្ឌមានជ័យ

KPS99TV历史原文 · 暂无当前语言译文

(ភ្នំពេញ) ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង០៦នាក់ ពាក់ព័ន្ធករណីហិ ..;ង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោស នៅចំណុចមុខសាលារៀនចំរើនផល ភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។ នេះបើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្មេងទំនើង០៦នាក់រួមមាន៖

១-ឈ្មោះ ស្រឿ ម៉េងសាំង  ហៅ អាសាំង ភេទប្រុស  អាយុ ១៧ឆ្នាំ

២-ឈ្មោះ ពេជ្យ រស្មី ហៅ អារស្មី ភេទប្រុស  អាយុ ១៦ឆ្នាំ

៣-ឈ្មោះ ឌីន វិសាល  ហៅ អាសាលភេទប្រុស  អាយុ ១៧ឆ្នាំ

៤-ឈ្មោះ នូ ភារាជ ហៅ អារាជ ភេទប្រុស  អាយុ ១៦ ឆ្នាំ

៥-ឈ្មោះ ហៀត ហុកឆាយ ហៅ អាឆៃ ភេទ

ប្រុស  អាយុ ១៦ឆ្នាំ

៦-ឈ្មោះ កែវ ប៉ុនលី  ហៅ អាយួន ភេទប្រុស  អាយុ ១៦ឆ្នាំ

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញព្រហ្មទណ្ឌ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួកសេសសល់ សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន៕

ដោយ ៖ ឡាយ កុល

评论

正在加载评论…