跳至正文
西哈努克省电视台 · 官方网站
登录

ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង ណែនាំឱ្យឪពុកម្ដាយត្រូវទៅចុះបញ្ជីសំបុត្រកំណើតឱ្យបានមុន ៣០ថ្ងៃ ក្រោយទារកកើត

KPS99TV历史原文 · 暂无当前语言译文

ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាពេលថ្មីនេះបានឱ្យដឹងថា សូមចែករំលែកបទពិសោធន៍នៃការចុះបញ្ជីកំណើតរស់ (ធ្វើសំបុត្រកំណើត) ឱ្យកូនបានទាន់ពេលវេលា និងមិនមានកំហុសទិន្នន័យ ថ្ងៃនេះ ខ្ញុំបានទៅចុះបញ្ជីកំណើតរស់ ឱ្យកូនប្រុស ដែលទើបនឹងកើត បានមុន ៣០ថ្ងៃក្រោយកើត ស្របតាមនីតិវិធី និងបានទទួលសំបុត្រកំណើត ព្រមទាំងសេចក្តីចម្លងសម្រាប់ទុកប្រើប្រាស់ ក្នុងការចុះបញ្ជីស្នាក់នៅ ចុះធ្វើសៀវភៅគ្រួសារ និងចុះឈ្មោះចូលរៀនជាដើម។

លោកអ្នកគ្រាន់តែយកឯកសារមួយចំនួន ដូចជា សំបុត្រអនុញ្ញាតចេញពីមន្ទីរពេទ្យ ឯកសារអត្តសញ្ញាណរបស់ឳពុកម្តាយ រួមមាន សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណបណ្ណឳពុកម្តាយ សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ទៅជួបមន្ត្រីឃុំ សង្កាត់ ដើម្បីបំពេញបែបបទចុះក្នុងសៀវភៅអត្រានុកូលដ្ឋានកំណើត។

មុនផ្តិតមេដៃលើគល់បញ្ជី សូមបងប្អូនប្រជាពលរដ្ឋ ជួយធ្វើការផ្ទៀងផ្ទាត់ឱ្យបានល្អិតល្អន់ នូវទិន្នន័យព័ត៌មាននានាក្នុងសៀវភៅទាំងពីរ រួមទាំងសំបុត្រកំណើត និងសេចក្តីចម្លងឱ្យបានច្បាស់លាស់ ជៀសវាងការមានកំហុសទិន្នន័យណាមួយដោយអចេតនា។ ករណីឃើញខុស ត្រូវស្នើសុំកែតម្រូវភ្លាម។ 

ការចុះបញ្ជីកំណើតរស់ គឺងាយស្រួល លឿន រហ័ស និងមិនមានតម្រូវឱ្យបង់ថវិកានោះទេ។

សូមឳពុកម្តាយ អាណាព្យាបាលដែលមានកូនទើបកើត ទៅចុះបញ្ជីកំណើតរស់ឱ្យកូន បានមុន ៣០ថ្ងៃ នៅសាលាឃុំសង្កាត់នៃទីកន្លែងកើត ឬសាលាឃុំសង្កាត់នៃទីលំនៅអចិន្ត្រៃយ៍របស់ឳពុកម្តាយ។

ក្រោយទទួលបានសំបុត្រកំណើតហើយ សូមកុំភ្លេចទៅចុះបន្ថែម សមាជិក ក្នុងសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់នៃទីលំនៅអចិន្ត្រៃយ៍ឳពុកម្តាយ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខ ១២៧១ រាល់ម៉ោងធ្វើការពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕

ដោយ ៖ ឡាយ កុល

评论

正在加载评论…