រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ទី២៤ និងទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
ដោយឡែក ការរៀបចំពិធីបុណ្យនេះនៅតាមបណ្តាខេត្តនានា អាចប្រព្រឹត្តទៅជាធម្មតា ស្របតាមទំនៀមទម្លាប់ ប្រពៃណី និងអាស្រ័យលើលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមតំបន់នីមួយៗ៕
ដោយ៖ ប៉ៃ សុឃីម



