跳至正文
西哈努克省电视台 · 官方网站
登录

រោងចក្រកង់រថយន្តនៅកំពង់ស្ពឺ ចាប់ផ្ដើមនាំចេញក្នុងជំហានដំបូង ជាង ៦ម៉ឺនសំបកក្នុងមួយខែ

KPS99TV历史原文 · 暂无当前语言译文

(កំពង់ស្ពឺ) ៖ គម្រោងវិនិយោគផលិតសំបកកង់ និងគ្រឿងបង្គំរថយន្តរបស់ក្រុមហ៊ុន SUNDANCE INDUSTRIES CO., LTD. ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្ដើមខ្សែសង្វាក់ផលិតកម្មជំហានដំបូងរបស់ខ្លួនហើយ ដោយផ្តោតលើការផលិតសំបកកង់សម្រាប់រថយន្តដឹកទំនិញ និងរ៉ឺម៉កសណ្តោង។ ក្នុងដំណាក់កាលចាប់ផ្តើមនេះ រោងចក្រអាចមានលទ្ធភាពផលិតសំបកកង់បានប្រមាណ ៦២,៥០០ សំបក ក្នុងមួយខែ សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ការចុះត្រួតពិនិត្យផ្ទាល់៖ នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះពិនិត្យទីតាំងរោងចក្រផ្ទាល់ ដើម្បីវាយតម្លៃពីវឌ្ឍនភាពការងារ និងស្វែងយល់ពីបញ្ហាប្រឈមនានា ដើម្បីជួយសម្របសម្រួលដល់ក្រុមហ៊ុន។

ឱកាសការងារ៖ គួរបញ្ជាក់ថា ក្រុមហ៊ុននេះទទួលបានការអនុម័តច្បាប់វិនិយោគតាំងពីថ្ងៃទី ១ ខែមេសា ឆ្នាំ២០២០ មកម៉្លេះ។ បច្ចុប្បន្ន ដំណើរការផលិតកម្មរបស់រោងចក្រនេះ បានរួមចំណែកបង្កើតការងារជូនប្រជាពលរដ្ឋក្នុងស្រុកបានជាង ១០០ កន្លែង៕

ដោយ ៖ ឡាយ កុល

评论

正在加载评论…