跳至正文
西哈努克省电视台 · 官方网站
登录

ទេសចរនិងវិនិយោគកាន់តែងាយស្រួល!!ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េបានតភ្ជាប់ជើងហោះហើរថ្មីរវាងភ្នំពេញ សៀមរាប និងព្រះសីហនុ

KPS99TV历史原文 · 暂无当前语言译文

ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បានសម្ពោធដាក់ឱ្យដំណើរការជើងហោះហើរថ្មីក្នុងស្រុក ដែលតភ្ជាប់រវាងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដែលបច្ចុប្បន្នប្រតិបត្តិការដោយយន្តហោះATR 72-600 ថ្មីរបស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន Cambodia Airways ។

ជើងហោះហើរដំបូងនេះ មិនត្រឹមតែពង្រឹងបន្ថែមទៀតនូវការតភ្ជាប់រវាងទីក្រុងសំខាន់ៗទាំងបីរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់អ្នកដំណើរអន្តរជាតិតាមរយៈជើងហោះហើរអន្តរជាតិ និងក្នុងស្រុករួមបញ្ចូលគ្នារបស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ដែលនាំមកនូវការស្តារឡើងវិញនៃសេដ្ឋកិច្ចទេសចរណ៍របស់កម្ពុជា។

សមិទ្ធផលដ៏សំខាន់នេះ បានពង្រឹងការតភ្ជាប់ការហោះហើរមកកាន់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ (KOS) ព្រមទាំងនាំយកគោលដៅទេសចរណ៍សំខាន់ៗរបស់ប្រទេសកម្ពុជាឱ្យកាន់តែខិតជិតគ្នា។ ការធ្វើដំណើរមកកាន់ក្រុងព្រះសីហនុកាន់តែមានភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរ ព្រមទាំងមានជម្រើសកម្សាន្តដ៏សម្បូរបែបជាងមុន៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…