跳至正文
西哈努克省电视台 · 官方网站
登录

ក្រសួងព័ត៌មានប្រាប់ឱ្យអង្គភាពព័ត៌មានដែលកំពុងធ្វើអាជីវកម្មគ្មានអាជ្ញាបណ្ណឱ្យមកស្នើសុំអាជីវកម្ម

KPS99TV历史原文 · 暂无当前语言译文

បន្ទាប់ពីសង្កេតឃើញអង្គភាពអាជីវកម្មពាក់ព័ន្ធនឹងវិស័យព័ត៌មាននិងសោតទស្សន៍មួយចំនួនកំពុងធ្វើអាជីវកម្មដោយមិនមានអាជ្ញាបណ្ណ ក្រសួងព័ត៌មានបានណែនាំម្ចាស់អង្គភាពអាជីវកម្មវិស័យព័ត៌មាន និងសោតទស្សន៍និងអ្នកពាក់ព័ន្ធឱ្យមកបំពេញសំណុំបែបបទស្នើសុំធ្វើអាជីវកម្មនៅច្រកចេញចូលតែមួយរបស់ក្រសួងព័ត៌មាន។

បើតាមលិខិតរបស់ក្រសួងព័ត៌មាន បានបញ្ជាក់ថា ការស្នើសុំធ្វើអាជីវកម្មលើវិស័យព័ត៌មាន ម្ចាស់អង្គភាពអាចមកបានចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ រៀងរាល់ម៉ោងធ្វើការ (ឬតាមទំនាក់ទំនងទូរសព្ទលេខ ០៨៧ ៧៨០ ១៧៧) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ជាកំហិត។

ដោយឡែក ការធ្វើអាជីវកម្មដោយមិនមានអាជ្ញាបណ្ណ ក្រសួងព័ត៌មាន បញ្ជាក់ថា អាចធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ និងការប្រកួតប្រជែងមិនស្មោះត្រង់។

 ក្រសួង បញ្ជាក់បន្ថែមថា ការប្រកបអាជីវកម្មកាសែត ព្រឹត្តិបត្រ ទស្សនាវដ្ដី គេហទំព័រ វិទ្យុ ទូរទស្សន៍ រោងពុម្ព គ្រឹះស្ថានបោះពុម្ពផ្សាយ សេវាបោះពុម្ព ភ្នាក់ងារផ្សាយពាណិជ្ជកម្ម និងសេវាផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវតែមានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងស្របតាមច្បាប់ជាធរមាន។

អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងព័ត៌មាន បានអំពាវនាវដូច្នេះ៖ «សូមម្ចាស់អង្គភាពប្រកបអាជីវកម្មពាក់ព័ន្ធនឹងវិស័យព័ត៌មាន និងសោតទស្សន៍អនុវត្តតាមការណែនាំ និងចូលរួមសហការឱ្យមានប្រសិទ្ធភាពខ្ពស់»៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…