跳至正文
西哈努克省电视台 · 官方网站
登录

K01 ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំវិញក្រោយសម្រេចឃុំខ្លួនបានមួយយប់

KPS99TV历史原文 · 暂无当前语言译文

សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងជនត្រូវចោទឈ្មោះ ឃឿន សុឡា ហៅ K01 ឱ្យនៅក្រៅឃុំវិញ បន្ទាប់ពីចេញដីការបង្គាប់ឱ្យឃុំខ្លួនបានមួយយប់។ ការដោះលែងជនត្រូវចោទឈ្មោះ K01 ធ្វើឡើងតាមដីកាបង្គាប់ឱ្យដោះលែងរបស់ឯកឧត្តម ឡោ ក្រឹម ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងដីកាបង្គាប់ឱ្យដោះលែងរបស់ឯកឧត្តម ឡោ ក្រឹម បានបង្គាប់ឱ្យប្រធានពន្ធនាគារព្រៃ ស ដោះលែងជនត្រូវចោទឈ្មោះ ឃឿន សុឡា ហៅ K01 ឱ្យនៅក្រៅឃុំវិញ ប៉ុន្តែត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ «ហិង្សាដោយចេតនា»។

លោក ឃឿន សុឡា ហៅ K01 ជាប្រធាក្រុមហ៊ុនអចលនទ្រព្យK01 កាលពីថ្ងៃទី០២ ខែកក្កដា ត្រូវបានឯកឧត្តម ឡោ ក្រឹម ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីការបង្គាប់ឱ្យឃុំខ្លួនដាក់ពន្ធនាគារ ម១ (ពន្ធនាគារព្រៃ ស)បណ្ដោះអាសន្ន ក្រោមបទចោទប្រកាន់ ហិង្សាដោយចេតនា តាមបញ្ញត្តិមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ។

យោងតាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ បានចែងថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ៦លានរៀល។ តែយ៉ាងណា ក្នុងដីកាបង្គាប់ដោះលែងលោក ឃឿន សុឡា ហៅ K01 មិនមានការបញ្ជាក់ពីមូលហេតុនៃការដោះលែងឡើយ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…