跳至正文
西哈努克省电视台 · 官方网站
登录

៨កក្កដានេះ! សមត្ថកិច្ចបង្រ្កាបករណីគ្រឿងញៀនទូទាំងប្រទេស បានចំនួន១២ករណី ឃាត់ខ្លួនជនសង្ស័យ២៥នាក់

KPS99TV历史原文 · 暂无当前语言译文

(ភ្នំពេញ)៖ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ ជនសង្ស័យចំនួន២៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១២ករណី នៅទូទាំងប្រទេស។

នេះបើយោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងចំណោមជនសង្ស័យចំនួន ២៥នាក់ រួមមាន ៖

+ជួញដូរ២ករណី ឃាត់៥នាក់(ស្រី ០នាក់)

+ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់១២នាក់(ស្រី ០នាក់)

+ប្រើប្រាស់២ករណី ឃាត់៨នាក់(ស្រី ១នាក់) និងវត្ថុតាងដែលចាប់យកបានសរុប

រួមមាន ៖ -មេតំហ្វេតាមីន(Ice)= ៤០,០៨ក្រាម។

សូមជម្រាបថា លទ្ធផលខាងលើ មានចំនួន៩អង្គភាព បានចូលរួមបង្ក្រាបរួមមាន៖

ប៉ូលិស ៥អង្គភាព

១ / មន្ទីរ៖ ប្រើប្រាស់១ករណី ឃាត់ខ្លួន២នាក់ (ស្រី១នាក់)។

២ / បាត់ដំបង៖ រក្សាទុក១ករណី ឃាត់១នាក់ ចាប់យកIce ០,៨៦ក្រាម។

៣ / កំពង់ឆ្នាំង៖ ជួញដូរ១ករណី ឃាត់១នាក់ រក្សាទុក៤ករណី ឃាត់ខ្លួន៥នាក់ ចាប់យកIce ២៤,៨៧ក្រាម។

៤ / កោះកុង៖ ជួញដូរ១ករណី ឃាត់ខ្លួន៤នាក់ ចាប់យកIce ១០,៦៨ក្រាម។

៥ / រតនគិរី៖ រក្សាទុក១ករណី ឃាត់ខ្លួន១នាក់ ចាប់យកIce ០,០៨ក្រាម។

ប៉េអឹម : ៤អង្គភាព

១ / បន្ទាយមានជ័យ៖ ប្រើប្រាស់១ករណី ឃាត់ខ្លួន ៦នាក់។

២ / កំពង់ស្ពឺ៖ រក្សាទុក១ករណី ឃាត់ខ្លួន៤នាក់ ចាប់យកIce ២,៣១ក្រាម។

៣ / សៀមរាប៖ រក្សាទុក១ករណី ឃាត់ខ្លួន១នាក់ ចាប់យកIce១,២៨ក្រាម។

៤ / ស្វាយរៀង៖ អនុវត្តន៍ដីកា១ករណី ចាប់ខ្លួន ១នាក់៕

ដោយ៖ ធី លីថូ

评论

正在加载评论…