跳至正文
西哈努克省电视台 · 官方网站
登录

ឯកឧត្តមស សុខា៖ កងទ័ពកម្ពុជាដ៏អង់អាចកំពុងម្ចាស់ការលើសមរភូមិវាយខ្មាំងថៃ

历史原文 · 暂无当前语言译文

摘要

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា បានសង្កត់ធ្ងន់ថា កម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែនដ៏អង់អាចក្លាហានរបស់កម្ពុជា បាននិងកំពុងម្ចាស់ការលើសមរភូមិវាយខ្មាំងថៃ ខណៈឯកឧត្តមបង្ហាញពីទំនុកចិត្ត និងជឿជាក់ខ្ពស់លើការដឹកនាំដ៏ស្វាហាប់វាងវៃរបស់សម្ដេចធិបតី និងភាពមោះមុតនៃកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី។ សាររបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា បានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមថា «ក្រោមបទបញ្ជាដឹកនាំដ៏ម៉ឺងម៉

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា បានសង្កត់ធ្ងន់ថា កម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែនដ៏អង់អាចក្លាហានរបស់កម្ពុជា បាននិងកំពុងម្ចាស់ការលើសមរភូមិវាយខ្មាំងថៃ ខណៈឯកឧត្តមបង្ហាញពីទំនុកចិត្ត និងជឿជាក់ខ្ពស់លើការដឹកនាំដ៏ស្វាហាប់វាងវៃរបស់សម្ដេចធិបតី និងភាពមោះមុតនៃកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី។ 

សាររបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា បានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមថា «ក្រោមបទបញ្ជាដឹកនាំដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដ៏អង់អាចក្លាហានរបស់យើង បាននិងកំពុងម្ចាស់ការលើសមរភូមិវាយខ្មាំងថៃ ដ៏សាមាន្យ ដែលបើកការវាយប្រហារលើទីតាំងឈរជើងរបស់ខ្មែរ នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ និងពង្រីកភូមិសាស្ត្រវាយប្រហារដល់តំបន់មុំបី ខេត្តព្រះវិហារ»។ 

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ក្រោមម្លប់ព្រះបារមីនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងមគ្គុទេសក៍ដឹកនាំតម្រង់ទិសប្រកបដោយបទពិសោធជ្រៅជ្រះ និងបញ្ញាញាណប្រតិភាណដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ពួកយើងពិតជាមានទំនុកចិត្ត និងជឿជាក់ខ្ពស់ណាស់លើការដឹកនាំដ៏ស្វាហាប់វាងវៃរបស់សម្ដេចធិបតី និងភាពមោះមុតនៃកងកម្លាំងប្រដាប់អាវុធ ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដី។ 

ឯកឧត្តម បានបង្ហាញពីគោលជំហរគាំទ្រលើកទឹកចិត្តដល់កងកម្លាំងនគរបាលការពារព្រំដែននៅសមរភូមិមុខជានិច្ច និងបានសូមជនរួមជាតិបន្តរួបរួមគ្នាជ្រោងឱ្យខ្ពស់ត្រដែតនូវ "ស្មារតីជាតិ! បេះដូងដើរក្នុងចង្វាក់ខ្មែរតែមួយ!" គាំទ្រនិងលើកទឹកចិត្តឱ្យបានសកម្មខ្លាំងក្លា តាមគ្រប់រូបភាពដល់កងកម្លាំងជាតិយើងនៅសមរភូមិ។

កម្ពុជាប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ របស់យោធាថៃ មកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ កម្ពុជា ក៏អំពាវនាវឱ្យសមាជិកសហគមន៍អន្តរជាតិ ថ្កោលទោសដោយមិនស្ទាក់ស្ទើរ និងយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពខុសច្បាប់របស់ថៃផងដែរ។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…