跳至正文
西哈努克省电视台 · 官方网站
登录

អភិបាលរងខេត្តព្រះសីហនុ ដឹកនាំក្រុមការងារចុះពិនិត្យគម្រោងវិនិយោគ ត្រៀមដាក់បញ្ចូលក្នុងផែនការថវិកាខេត្ត ឆ្នាំ២០២៧

KPS99TV历史原文 · 暂无当前语言译文

ខេត្តព្រះសីហនុ៖ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានគណៈកម្មការរៀបចំគម្រោងរដ្ឋបាលខេត្ត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំង និងសិក្សាលទ្ធភាពអនុវត្តគម្រោងវិនិយោគនានា ដែលគ្រោងដាក់បញ្ចូលក្នុងផែនការប្រើប្រាស់ថវិការដ្ឋបាលខេត្តសម្រាប់ឆ្នាំ២០២៧។

ការចុះពិនិត្យនេះ មានគោលបំណងវាយតម្លៃស្ថានភាពជាក់ស្តែង កំណត់អាទិភាពគម្រោង និងធានាថា ការវិនិយោគនាពេលខាងមុខមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍរបស់ខេត្ត និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ក្រុមការងារបានពិភាក្សា និងប្រមូលព័ត៌មានបន្ថែមពីមន្ត្រីជំនាញ ដើម្បីរៀបចំផែនការវិនិយោគឱ្យមានភាពច្បាស់លាស់ ស្របតាមទិសដៅអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តព្រះសីហនុ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…