ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះសួរសុខទុក្ខ នាយនាវី នាយនាវីរង និងពលនាវឹក ដែលកំពុងបំពេញភារកិច្ចនៅមូលដ្ឋានសមុទ្ររាម នៃកងទ័ពជើងទឹក។
ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់នូវហេដ្ឋារចនាសម្ព័ន្ធ និងស្ថានភាពការងារនានានៅក្នុងមូលដ្ឋានសមុទ្ររាម ដើម្បីវាយតម្លៃលើវឌ្ឍនភាពនៃការអភិវឌ្ឍ ព្រមទាំងជំរុញការពង្រឹងសមត្ថភាព និងការត្រៀមខ្លួនរបស់កងទ័ពជើងទឹក ឱ្យកាន់តែមានប្រសិទ្ធភាព និងរឹងមាំ ស្របតាមទិសដៅនៃការអភិវឌ្ឍវិស័យការពារជាតិ។
ដំណើរចុះពិនិត្យនេះ បង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ចំពោះសុខុមាលភាពកងកម្លាំង និងការលើកកម្ពស់សមត្ថភាពមូលដ្ឋានកងទ័ពជើងទឹក ដើម្បីបំពេញភារកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ជាតិប្រកបដោយប្រសិទ្ធភាពខ្ពស់៕
ដោយ៖ ប៉ៃ សុឃីម






