跳至正文
西哈努克省电视台 · 官方网站
登录

ភស្តុតាងប្រវត្តិសាស្ត្របញ្ជាក់ការវាយប្រហារលើទីអារាម! វត្តគិរីរង្ស៊ីថ្មដូនរងការបំផ្លិចបំផ្លាញស្ទើរទាំងស្រុងពីការផ្លោងគ្រាប់បែក

KPS99TV历史原文 · 暂无当前语言译文

ឧត្តរមានជ័យ៖ វត្តគិរីរង្ស៊ីថ្មដូន ស្ថិតក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានក្លាយជាសាក្សីប្រវត្តិសាស្ត្រមួយ បន្ទាប់ពីសំណង់សាសនាដ៏សំខាន់មួយនេះ បានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយសារការផ្លោងគ្រាប់បែកចង្កោម អំឡុងការឈ្លានពានខុសច្បាប់របស់យោធាថៃ ក្នុងសង្គ្រាមឆ្នាំ២០២៥។

ស្ថានភាពនៅក្នុងវត្តបង្ហាញពីការខូចខាតស្ទើរតែទាំងស្រុង ដោយព្រះវិហារ សាលាឆាន់ និងសំណង់ផ្សេងៗ បានបាក់បែកធ្លុះធ្លាយ ខណៈពុទ្ធបដិមាជាច្រើនអង្គត្រូវបានបំផ្លាញខ្ទេចខ្ទី ហើយជញ្ជាំង និងដំបូលអគាររងការខូចខាតយ៉ាងដំណំ។

ស្លាកស្នាមនៃការវាយប្រហារនៅវត្តគិរីរង្ស៊ីថ្មដូន ត្រូវបានចាត់ទុកថា ជាភស្តុតាងប្រវត្តិសាស្ត្រដ៏សំខាន់ ដែលឆ្លុះបញ្ចាំងពីការបាញ់ផ្លោង និងការទម្លាក់គ្រាប់បែកលើតំបន់ស៊ីវិល រួមទាំងទីអារាម ដែលជាទីកន្លែងសក្ការៈបូជា និងជាមរតកវប្បធម៌របស់ប្រជាពលរដ្ឋ។

ការបំផ្លិចបំផ្លាញនេះ មិនត្រឹមតែបន្សល់ទុកនូវស្លាកស្នាមលើសំណង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាឯកសារប្រវត្តិសាស្ត្រដែលបង្ហាញពីផលប៉ះពាល់នៃសង្គ្រាមទៅលើទីតាំងសាសនា និងជីវិតសហគមន៍ ដែលជំនាន់ក្រោយអាចមើលឃើញ និងសិក្សាបាន។ (រូបថតនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦)

ដោយ៖ KPS99TV

评论

正在加载评论…