跳至正文
西哈努克省电视台 · 官方网站
登录

ខេត្តព្រះសីហនុប្រជុំរៀបចំផែនការអនុវត្តក្របខណ្ឌយុទ្ធសាស្រ្តកម្ពុជា ២០២៤-២០៣០ ថ្នាក់ក្រោមជាតិ

KPS99TV历史原文 · 暂无当前语言译文

មន្ទីរផែនការខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំគណៈកម្មាធិការប្រជាជន និងអភិវឌ្ឍន៍ខេត្ត ដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូលរៀបចំផែនការសកម្មភាពអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ថ្នាក់ក្រោមជាតិ។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោក មីន កុម្ភៈ អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីលោក តោ មុនីសាក់ ប្រធានមន្ទីរផែនការខេត្ត និងតំណាងមន្ទីរ-អង្គភាព មន្រ្តីរដ្ឋបាលក្រុងស្រុកជាច្រើនរូបផ្សេងទៀត៕

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ ឡាយ ចាន់ដា

评论

正在加载评论…