跳至正文
西哈努克省电视台 · 官方网站
登录

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ប័ណ្ណកម្មសិទ្ធិដីធ្លី ជាគន្លឹះកាត់បន្ថយភាពក្រីក្រ និងពង្រឹងសេដ្ឋកិច្ចគ្រួសារ

KPS99TV历史原文 · 暂无当前语言译文

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី គឺជាការធានាសិទ្ធិស្របច្បាប់លើការកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលពីដីធ្លី ដែលរួមចំណែកកាត់បន្ថយភាពក្រីក្រ បង្កើនទំនុកចិត្តក្នុងការវិនិយោគ និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។

ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នៅស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ក្នុងឱកាសនោះឯកឧត្តមឧប សាយ សំអាល់ បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ប័ណ្ណកម្មសិទ្ធិដីធ្លីឱ្យមានប្រសិទ្ធភាព និងចំគោលដៅ ព្រមទាំងបន្តថែរក្សាសន្តិភាព និងសាមគ្គីភាពក្នុងមូលដ្ឋាន ដើម្បីជំរុញការអភិវឌ្ឍភូមិ-ឃុំឱ្យកាន់តែរីកចម្រើន។

បើតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី ខេត្តព្រៃវែង គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ការចុះបញ្ជីដីធ្លីជាប្រព័ន្ធសម្រេចបាន ១,០៤៨ភូមិ ក្នុងចំណោម ១,១៦៨ភូមិ ទូទាំងខេត្ត។ ដោយឡែក ស្រុកកំចាយមារ បានចេញប័ណ្ណកម្មសិទ្ធិសរុប ៨៩,៥៧៦ប័ណ្ណ ក្នុងនោះបានប្រគល់ជូនប្រជាពលរដ្ឋ ៨៤,០៩៤ប័ណ្ណ ខណៈ ៥,៤៨២ប័ណ្ណ នៅមិនទាន់មានម្ចាស់មកទទួល៕ ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…