ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់អនុវត្តជារៀងរាល់សប្តាហ៍ ចាប់ពីវេលាម៉ោង១រសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។
តម្លៃលក់រាយដែលត្រូវអនុវត្តរួមមាន ៖
តម្លៃប្រេងសាំងធម្មតា (Gasoline 92)៖ ៤,៤៥០រៀល/លីត្រ និង ប្រេងម៉ាស៊ូត (Gasoil 10ppm)៖ ៥,២០០រៀល/លីត្រ
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ការកំណត់តម្លៃនេះធ្វើឡើងដោយផ្អែកលើរូបមន្តកែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈ ស្របតាមប្រកាសអន្តរក្រសួង និងយោងទៅតាមការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារតំបន់ និងអន្តរជាតិ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានបន្តអនុវត្តវិធានការអន្តរាគមន៍ ដើម្បីសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ រួមមានការបន្តឧបត្ថម្ភថ្លៃប្រេងឥន្ធនៈ ការកាត់បន្ថយពន្ធ និងអាករពាក់ព័ន្ធលើប្រេងសាំង និងប្រេងម៉ាស៊ូត ដើម្បីរក្សាតម្លៃលក់រាយឱ្យស្ថិតក្នុងកម្រិតសមរម្យ ទោះបីជាតម្លៃប្រេងលើទីផ្សារអន្តរជាតិ និងថ្លៃដឹកជញ្ជូននៅតែមានការកើនឡើងក៏ដោយ៕
ដោយ៖ ប៉ៃ សុឃីម
ក្រសួងពាណិជ្ជកម្ម ប្រកាសតម្លៃប្រេងឥន្ធនៈថ្មី៖ សាំងធម្មតា ៤,៤៥០រៀល និងម៉ាស៊ូត ៥,២០០រៀលក្នុងមួយលីត្រ អនុវត្តពីថ្ងៃទី៤-១១ សីហា
KPS99TV历史原文 · 暂无当前语言译文
