跳至正文
西哈努克省电视台 · 官方网站
登录

អគារព្យាបាលទារក និងកុមារកម្ពស់ ៦ជាន់របស់មូលនិធិគន្ធបុប្ផា កំពុងសាងសង់ ដើម្បីបន្ថែមគ្រែជិត ២០០ និងកាត់បន្ថយការប្រើគ្រែរួម

KPS99TV历史原文 · 暂无当前语言译文

អគារពិនិត្យ និងព្យាបាលទារក និងកុមារកម្ពស់ ៦ជាន់ ក្នុងបរិវេណមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ កំពុងដំណើរការសាងសង់ ដើម្បីពង្រីកសមត្ថភាពផ្តល់សេវាព្យាបាល និងកាត់បន្ថយបញ្ហាការប្រើប្រាស់គ្រែរួម ដែលកំពុងមានតម្រូវការខ្ពស់។

គម្រោងសាងសង់នេះ ត្រូវបានអនុវត្តបន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងស្ថិតក្រោមការតម្រង់ទិស និងណែនាំដោយផ្ទាល់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

អគារថ្មីនេះ នឹងបន្ថែមគ្រែព្យាបាលប្រមាណ ២០០គ្រែ លើគ្រែដែលមានស្រាប់ចំនួន ២,១៦១គ្រែ ដើម្បីបង្កើនសមត្ថភាពទទួលអ្នកជំងឺ និងផ្តល់ភាពងាយស្រួលក្នុងការពិនិត្យ និងព្យាបាលទារក និងកុមារ។

យោងតាមរបាយការណ៍វឌ្ឍនភាព គិតត្រឹមពេលនេះ ការសាងសង់សម្រេចបានប្រមាណ ៥% បន្ទាប់ពីបើកការដ្ឋានកាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៦។

មូលនិធិគន្ធបុប្ផាកម្ពុជា នឹងបន្តផ្សព្វផ្សាយព័ត៌មានអំពីវឌ្ឍនភាពនៃការសាងសង់ជាបន្តបន្ទាប់ និងអំពាវនាវដល់សប្បុរសជនគ្រប់រូបចូលរួមបរិច្ចាគថវិកា ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីរួមចំណែករក្សានិរន្តរភាពនៃប្រតិបត្តិការមន្ទីរពេទ្យគន្ធបុប្ផា ដែលបន្តផ្តល់សេវាព្យាបាលទារក កុមារ និងសេវាសម្ភពដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងគ្មានការរើសអើង៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…