跳至正文
西哈努克省电视台 · 官方网站
登录

ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះពិនិត្យស្ថានភាពជាក់ស្តែងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅខេត្តបន្ទាយមានជ័យ

KPS99TV历史原文 · 暂无当前语言译文

ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្តែងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចបង្គោលព្រំដែនលេខ៣៧ (បង្គោលឯកភាព) ស្ថិតក្នុងភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

បេសកកម្មនេះមានគោលបំណងផ្តល់ជូនក្រុមអ្នកសង្កេតការណ៍អាស៊ាននូវការយល់ដឹងដោយផ្ទាល់ និងទូលំទូលាយអំពីស្ថានភាពនៅតំបន់ព្រំដែន តាមរយៈការចុះពិនិត្យជាក់ស្តែង និងការផ្ទៀងផ្ទាត់ព័ត៌មាននៅទីតាំង។

ជាមួយគ្នានេះ ការចុះសង្កេតការណ៍ក៏បានបង្ហាញយ៉ាងច្បាស់ពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបន្តប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការពិភាក្សា និងយន្តការទ្វេភាគី ស្របតាមច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមាន និងអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…