跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជាចាប់ផ្ដើមរៀបចំគោលនយោបាយជាតិដំឡូងមី ដំណាក់កាលទី២ ដើម្បីពង្រីកទីផ្សារ និងលើកកម្ពស់ការកែច្នៃ

KPS99TV历史原文 · 暂无当前语言译文

ក្រសួងពាណិជ្ជកម្ម បានបើកកិច្ចប្រជុំលើកទី១ នៃក្រុមការងារបច្ចេកទេសអន្តរក្រសួង-ស្ថាប័ន ដើម្បីចាប់ផ្ដើមរៀបចំសេចក្ដីព្រាង គោលនយោបាយជាតិស្ដីពីដំឡូងមី ដំណាក់កាលទី២ ក្រោមអធិបតីភាព ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេស។

កិច្ចប្រជុំបានផ្តោតលើការប្រកាសសមាសភាពក្រុមការងារអន្តរក្រសួង-ស្ថាប័ន និងពិនិត្យពិភាក្សាលើការត្រៀមរៀបចំសេចក្ដីព្រាងគោលនយោបាយថ្មី ដើម្បីធានាឱ្យដំណើរការរៀបចំមានប្រសិទ្ធភាព និងស្របតាមទិសដៅអភិវឌ្ឍន៍វិស័យដំឡូងមីរបស់កម្ពុជា។

បន្ទាប់ពីការវាយតម្លៃលទ្ធផលអនុវត្តគោលនយោបាយដំណាក់កាលទី១ (២០២០–២០២៥) និងទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្រសួងពាណិជ្ជកម្មកំពុងបន្តរៀបចំគោលនយោបាយដំណាក់កាលទី២ ដោយផ្តោតលើការលើកកម្ពស់ផលិតភាព ការកែច្នៃ បង្កើនតម្លៃបន្ថែម ពង្រីកទីផ្សារថ្មីៗ និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីជំរុញការប្រកួតប្រជែង និងអភិវឌ្ឍវិស័យដំឡូងមីឱ្យកាន់តែរឹងមាំ ស្របតាមបរិបទសេដ្ឋកិច្ចជាតិ និងអន្តរជាតិ។

«ដើម្បីទទួលបានព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ និងច្បាស់ការណ៍ សូមចុច Follow និងតាមដានទំព័រ KPS99 ទាំងអស់គ្នា!»៕


ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…