跳至正文
西哈努克省电视台 · 官方网站
登录

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី កោតសរសើរស្មារតីអភិរក្សដំរីខ្មែរ និងផ្តល់អនុសាសន៍សំខាន់ៗ ដើម្បីធានានិរន្តរភាពការងារ

KPS99TV历史原文 · 暂无当前语言译文

នៅទីស្តីការក្រសួង លោកជំទាវ អ៊ឺង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកស្រី ចិន្តា ប្រធានសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា និងក្រុមការងារ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។

ក្នុងជំនួបនេះ លោកស្រីប្រធានសមាគមបានរាយការណ៍អំពីសកម្មភាព និងសមិទ្ធផលការងារសំខាន់ៗរបស់សមាគម ជាពិសេសការអភិរក្សសត្វដំរីខ្មែរ និងការលើកកម្ពស់វិស័យអេកូទេសចរណ៍ ដែលជាបេសកកម្មស្នូលក្នុងការអភិរក្សធនធានធម្មជាតិ និងគាំទ្រជីវភាពសហគមន៍។

លោកជំទាវរដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់របស់សមាគម ក្នុងការថែរក្សាសត្វដំរីខ្មែរ ដែលជាមរតកធម្មជាតិដ៏មានតម្លៃរបស់ជាតិ។ ទន្ទឹមនឹងនេះ លោកជំទាវក៏បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដើម្បីពង្រឹងការងារអភិរក្សឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព រួមមាន៖

ពង្រឹងការគ្រប់គ្រង និងស្វែងរកប្រភពធនធាន ដើម្បីធានានិរន្តរភាពនៃការដំណើរការសមាគម។

ប្រមូល និងរៀបចំទិន្នន័យ ស្ថិតិ និងព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីគាំទ្រការងារអភិរក្សឱ្យកាន់តែមានប្រសិទ្ធភាព។

ជំរុញការអភិវឌ្ឍអេកូទេសចរណ៍ បង្កើតប្រាក់ចំណូល និងឱកាសការងារជូនសហគមន៍ ជាពិសេសស្ត្រី តាមរយៈការដាំដុះ និងមុខរបរក្នុងស្រុក។

ពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ ដើម្បីជំរុញការអភិរក្សសត្វដំរីខ្មែរ និងការអភិវឌ្ឍអេកូទេសចរណ៍ឱ្យទទួលបានលទ្ធផលកាន់តែទូលំទូលាយ និងយូរអង្វែង។

«ដើម្បីទទួលបានព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ និងច្បាស់ការណ៍ សូមចុច Follow និងតាមដានទំព័រ KPS99 ទាំងអស់គ្នា!»៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…