កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោក កង ម៉ាក្សី នាយផ្នែករដ្ឋបាលជលផលព្រៃនប់ខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពីសហគមន៍នេសាទព្រៃនប់២ និងសហគមន៍នេសាទជ្រលង ចុះល្បាតពិនិត្យស្ថានភាពព្រៃកោងកាង និងបង្គោលកំណត់ព្រំប្រទល់ ក្នុងតំបន់គ្រប់គ្រងធនធានសមុទ្រព្រែកកំពង់ស្មាច់។
សកម្មភាពទាំងនេះមានគោលបំណងតាមដាន និងការពារស្ថានភាពព្រៃកោងកាង ដែលជាប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់សម្រាប់ជីវចម្រុះ និងជាជម្រកធម្មជាតិរបស់ធនធានជលផល ព្រមទាំងពិនិត្យសុវត្ថិភាព និងស្ថានភាពបង្គោលព្រំ ដើម្បីទប់ស្កាត់ការទន្ទ្រានកាន់កាប់ដី និងការប្រើប្រាស់ធនធានធម្មជាតិដោយខុសច្បាប់។
ការចូលរួមរបស់សហគមន៍នេសាទក្នុងសកម្មភាពល្បាតនេះ បានឆ្លុះបញ្ចាំងពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងមន្ត្រីជំនាញ និងប្រជាសហគមន៍ ក្នុងការអភិរក្ស និងគ្រប់គ្រងធនធានសមុទ្រ ប្រកបដោយចីរភាព ដើម្បីរក្សាទុកធនធានធម្មជាតិសម្រាប់ផលប្រយោជន៍របស់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។
«សូមតាមដាន KPS99 ដើម្បីទទួលបានព័ត៌មានថ្មីៗ!»៕
ដោយ៖ ប៉ៃ សុឃីម











