跳至正文
西哈努克省电视台 · 官方网站
登录

សម្តេចធិបតី៖សាលាមិនមែនមជ្ឈមណ្ឌលផ្តល់ពិន្ទុល្អឱ្សសិស្សទេតែគួរជាកន្លែងដាក់លក្ខខណ្ឌជំនាញច្បាស់លាស់

KPS99TV历史原文 · 暂无当前语言译文

«សាលាមិនមែនជាមជ្ឈមណ្ឌលផ្តល់សញ្ញាបត្រឬផ្តល់ពិន្ទុល្អឱ្យសិស្សទេ ប៉ុន្តែសាលាគួរតែជាកន្លែងដាក់នូវរបៀបបង្រៀននិងលក្ខខណ្ឌបែបណា ដើម្បីឱ្យសិស្សយកសញ្ញាបត្របូកជាមួយជំនាញច្បាស់លាស់»។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធី «ប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី និងសម្ពោធអគារសិក្សានៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច» នាព្រឹកថ្ងៃទី០៦ ខែសីហានេះ។

ទន្ទឹមនឹងនេះ សម្តេចធិបតី សង្កត់ធ្ងន់ថា បើសិស្ស និស្សិតពឹងតែបញ្ញាសិប្បនិម្មត្ត (AI) ហើយសាលាឱ្យជាប់ដែរ នោះពួកគាត់នឹងទៅធ្វើការមិនកើតនោះទេ។ ក្នុងន័យនេះ សម្តេចចង់បញ្ជាក់ថា បើសិស្សម្នាក់ៗចេញពីសាលាទៅមិនច្បាស់លាស់ផង នោះប្រទេសជាតិទាំងមូលនឹងមានធនធានមនុស្សដែលលំបាក ហើយការប្រកួតប្រជែងជាមួយប្រទេសដទៃទៀតទៅមិនរួចនោះទេ។ ឥឡូវមាន AI ប៉ុន្តែទៅថ្ងៃខាងមុខ គេត្រៀម AGI ដែលទំនើបជាង AI ទៅទៀត។ ប៉ុន្តែបើតាមសម្តេចធិបតី មនុស្សនៅតែជាអ្នកគ្រប់គ្រង AI ជាចាំបាច់ដដែល ព្រោះមនុស្សមានគុណធម៌ សីលធម៌ ដែលជាអ្នកសម្រេចចិត្តពោលគឺម៉ាស៊ីនមិនអាចសម្រេចចិត្តបាននោះទេ។ ត្រង់ចំណុចនេះ សម្តេចធិបតី បានលើកឧទាហរណ៍ថា នៅក្នុងសង្គ្រាមគេប្រើរ៉ូបូត បើត្រូវបាញ់គឺវាបាញ់តែម្តង ពោលគឺមិនមានការសម្រេចចិត្តនោះទេ ប៉ុន្តែបើមនុស្សមានការពិចារណក្នុងការសម្រេចចិត្តពេលណាត្រូវសម្លាប់ ពេលណាត្រូវចាប់ធ្វើជាឈ្លើយសឹក។

តែទោះជាយ៉ាងនេះក្តី សម្តេចធិបតី បានកត់សម្គាល់ឃើញថា ការរៀបចំស្ថាប័នគ្រប់គ្រងទាំងអស់ ទាំងវិស័យអប់រំសាធារណ និងវិស័យឯកជន បានពង្រឹងការស្រាវជ្រាវបន្ថែម ប៉ុន្តែអ្វីដែលយើងយកជាចំណេះដឹង បំណិនត្រូវគិតអំពីលក្ខខណ្ឌនិងរបៀបរបបក្នុងការបង្រៀន ដើម្បីធានាថា សិស្សចេញទៅមានទាំងចំណេះដឹង បំណិនច្បាស់លាស់ រួមទាំងឥរិយាបថល្អ ជាពិសេសតម្លៃនៃការប្រកួតប្រជែង និងសមត្ថភាពពិតផងដែរ៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…