(ភ្នំពេញ)៖ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារបច្ចេកទេសដឹកនាំការប្រកួត និងត្រួតពិនិត្យលក្ខណៈវិនិច្ឆ័យ វាយតម្លៃកម្រិតសមត្ថភាពអាជ្ញាកណ្តាល ចៅក្រម របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្អាតចាស់)។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី សំណាក់ ឯកឧត្តម អនុប្រធានសហព័ន្ធ លោក អគ្គលេខាធិការស្ដីទី លោក អគ្គលេខាធិការរងសហព័ន្ធ និងមន្ត្រីបច្ចេកទេសគ្រប់បណ្តាជំនាញទាំង ៦ក្រុម របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ៕
ដោយ៖ ធី លីថូ



