跳至正文
西哈努克省电视台 · 官方网站
登录

រដ្ឋបាលខេត្តព្រះសីហនុ កោតសរសើរអ្នករត់តាក់ស៊ីម្នាក់ ប្រគល់ទូរស័ព្ទជូនភ្ញៀវបរទេសវិញ ក្រោយភ្លេចក្នុងរថយន្ត បង្ហាញពីភាពស្មោះត្រង់ និងសីលធម៌ល្អ

KPS99TV历史原文 · 暂无当前语言译文

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និងកោតសរសើរដល់លោក ង៉ែត សំណាង ដែលមានមុខរបរជាអ្នកបើកបរតាក់ស៊ី បន្ទាប់ពីលោកបានទំនាក់ទំនង និងប្រគល់ទូរស័ព្ទដៃជូនភ្ញៀវបរទេសម្នាក់វិញ ក្រោយពីភ្ញៀវបានភ្លេចទុកក្នុងរថយន្តរបស់លោក។

ទង្វើដ៏ប្រពៃនេះ បានឆ្លុះបញ្ចាំងពីភាពស្មោះត្រង់ សុចរិតភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋខេត្តព្រះសីហនុ ព្រមទាំងបានរួមចំណែកកសាងទំនុកចិត្ត បង្កើនភាពកក់ក្តៅ និងផ្តល់ចំណាប់អារម្មណ៍ល្អដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនា និងកម្សាន្តក្នុងខេត្ត។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់អ្នកប្រកបរបរសេវាកម្មដឹកជញ្ជូន និងអ្នកបើកបរគ្រប់រូប សូមយកលោក ង៉ែត សំណាង ជាគំរូ ដោយប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ សុចរិតភាព និងក្រមសីលធម៌វិជ្ជាជីវៈ ព្រោះទង្វើល្អទាំងនេះ មិនត្រឹមតែជួយលើកកម្ពស់កិត្តិយសរបស់បុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកស្ទួយមុខមាត់ខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពរួសរាយរាក់ទាក់ និងទំនុកចិត្តផងដែរ។

«ដើម្បីទទួលបានព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ និងច្បាស់ការណ៍ សូមចុច Follow និងតាមដានទំព័រ KPS99 ទាំងអស់គ្នា!»៕

ដោយ ប៉ៃ សុឃីម

评论

正在加载评论…